ខេត្តកំពង់ឆ្នាំង៖សម្ដេច ស ខេង បានមានប្រសាសថា «នគរបាលយើងត្រូវតែមានសមត្ថភាព វិជ្ជាជីវៈ មានសីលធម៌ល្អ ដូចដែលក្មួយៗ ប្អូនៗបានសិក្សានេះ គឺនោះហើយជាចំណេះវិជ្ជា ចំណេះដឹង ដែលយើងត្រូវប្រកាន់ខ្ជាប់ពេលយើង បំពេញបេសកកម្ម ដើម្បីប្រែក្លាយខ្លួនយើង ជាមន្រ្តីនគរបាលរបស់ប្រជាពលរដ្ឋ ពលរដ្ឋមិនខ្លាចញញើតយើង ពលរដ្ឋ គាត់ស្រលាញ់ ជឿទុកចិត្ត និងផ្ដល់កិច្ចសហការជាមួយយើង។ ទោះបីយើងមានកម្លាំងប៉ុន្មានក៏ដោយ ក៏មិនអាចរក្សាសន្តិសុខសណ្ដាប់ធ្នាប់បានល្អដែរ បើគ្មានការគាំទ្រ និងការចូលរួមពីប្រជាពលរដ្ឋ។ នេះជាគោលការណ៍ និងជាទ្រឹស្ដីត្រូវចងចាំ»។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងបែបនេះ
នៅថ្ងៃពុធ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីបិទវគ្គបណ្ដុះបណ្ដាលបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៥ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ៦ ខេត្តកំពង់ឆ្នាំង។
សម្ដេចស ខេង ក៏បានមានប្រសាសន៍ ពន្យល់ជូនអង្គពិធី អំពីទស្សនៈពាក់ព័ន្ធនឹងនគរបាលជាតិ រួមមាន ទី១ បញ្ចូល៖ សំដៅលើការបញ្ចូលក្របខណ្ឌនគរបាលដោយឆ្លងកាត់ការប្រឡងប្រជែង។
ទី២ បញ្ចេះ៖ សំដៅដល់ការបង្រៀនឱ្យចេះទាំងទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។
ទី៣ បញ្ជា៖ សំដៅលើការតែងតាំងឱ្យបំពេញការងារតាមជំនាញ និងផ្នែក បន្ទាប់ពីបានបង្រៀនឱ្យចេះ។
ទី៤ បញ្ជោរ៖ សំដៅដល់ការលើកទឹកចិត្ត ដូចជាការតម្លើងស័ក្ដិ ឋានៈ តួនាទី រង្វាន់ និងបណ្ណសរសើរជាដើម។
ទី៥ បញ្ចោរ៖ គឺសំដៅលើវិធានការលើមន្រ្តីមានកំហុស ដូចជា ការស្ដីបន្ទោស និងដាក់ទណ្ឌវិន័យជាដើម។
ទី៦ បញ្ចេញ៖ សំដៅដល់ការដកក្របខណ្ឌចេញពីនគបាល បើកាលណាមានកំហុសធ្ងន់ធ្ងរ ដូចជា ប្រព្រឹត្តបទល្មើស និងទី៦ បញ្ចប់៖ សំដៅដល់ការររៀបចំចូលនិវត្តន៍ ឬការបាត់បង់កាយសម្បទានវិជ្ជាជីវៈជាដើម៕SRP

