ប៉ូលិសខេត្តសៀមរាប ចាប់ខ្លួនឪពុកនឹងកូនបង្កើតពីរនាក់ ករណីលួចស្រាបៀ និងអាគុយចាស់ៗ

0

ខេត្តសៀមរាប៖ជនសង្ស័យចំនួន ៣នាក់ ត្រូវបានកម្លាំងប៉ូលិសខេត្តសៀមរាប ចាប់ខ្លួនតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ពាក់ព័ន្ធការណីលួច នៅតូបលក់អេតចាយ ក្នុងភូមិគោករលួស ឃុំដំដែក ស្រុកសូទ្រនិគម។

ប៉ូលិសខេត្តសៀមរាប បានថ្លែងប្រាប់សារព័ត៌មានសៀមរាបប៉ុស្តិ៍ នៅព្រឹកនេះថា ជនសង្ស័យទាំង៣នាក់ (អនីតិជនចំនួន ០២នាក់)។

ទី១ ឈ្មោះ ស៊ាន ម៉ៃ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិគោករលួស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប (ត្រូវជាឪពុក)។

ទី២ ឈ្មោះ ម៉ៃ ម៉ាញ ហៅក្រៅ (សីហា) ភេទប្រុសអាយុ១៦ឆ្នាំ
រស់នៅភូមិគោករលួស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប (ត្រូវជាកូន)។

ទី៣ ឈ្មោះ ម៉ៃ ភារិន (ហៅ យិន) ភេទប្រុស អាយុ១៤ឆ្នាំ (ខ្វះ ០១ខែ ១៥ ឆ្នាំ) រស់នៅភូមិគោករលួស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប (ត្រូវជាកូន)។

ករណីនេះនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៣នាក់ បានឆ្លើយសារភាពថា៖ ពួកគេទាំងអស់មានគ្នាសរុបចំនួន ០៤នាក់ បានធ្វើសកម្មភាពលួច (ដោយមានម្នាក់ទៀត ឈ្មោះ សាល ភេទប្រុសអាយុប្រហែល ១៦ឆ្នាំ រស់នៅភូមិសុភី ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប កំពុងរត់គេចខ្លួន) ពិតជាបានចូលលួច អាគុយចាស់ៗ ភេសជ្ជៈ ស្រាបៀ និង ប៉ុងឡានដឹកដីខូចទាំងនោះពិតប្រាកដមែន។ ជនសង្ស័យថា៖ មូលហេតុដែលពួកគេដើរលួចគឺខ្ចិលធ្វើការរកសុី។

ជនសង្ស័យ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ។ ចំណែកសម្ភារដកហូតបានលួចប្រគល់ជូនម្ចាស់ដើមវិញ៕SRP