លោក​ អ៊ុន​ ចាន់ដា​៖ ពលរដ្ឋត្រូវមាន​ឈ្មោះ​ ក្នុង​បញ្ជី​បោះឆ្នោត និង​មាន​អត្តសញ្ញាណប័ណ្ណ​ ទើបបោះឆ្នោតបាន

0

ខេត្តកំពង់ចាម៖លោក​ អ៊ុន​ ចាន់ដា​ បាន​បញ្ជាក់ថា​ ដើម្បី​បោះឆ្នោត​បាន ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវមាន​ឈ្មោះ​ ក្នុង​បញ្ជី​បោះឆ្នោត និង​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ចំពោះ​បង្កាន់ដៃបញ្ជាក់ការចុះឈ្មោះបោះឆ្នោត​ គ្រាន់តែ​ឲ្យ​បាន​ដឹង​អំពីលេខរៀង ឈ្មោះរបស់យើង លេខកូដ និងទីតាំងការរិយាល័យ បោះឆ្នោត ប៉ុណ្ណោះ​ ប្រសិន​បើ​យើង​គ្មាន​អត្តសញ្ញាណប័ណ្ណ​ទេនោះ​ ​យេីង​មិន​អាច​ធ្វើការ​បោះឆ្នោត​បាន​ឡេីយ​ ដូច្នេះ​ទេ​យេីង​ត្រូវ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ដេីម្បី​ទៅ​ចូលរួម​បោះឆ្នោត​ ក្នុងករណី​អត្តសញ្ញាណប័ណ្ណ​​បាត់ ឬ​ខូច ​សូម​ប្រញាប់​​ស្នើសុំ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ តាម​រយៈ​អាជ្ញាធរ​ឃុំ​-សង្កាត់​ ពោលគឺ​យើងត្រូវត្រៀមពេលវេលា និងអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់ អត្តសញ្ញាណ បម្រើឲ្យការបោះឆ្នោត សម្រាប់ប្រើនៅថ្ងៃបោះឆ្នោត​ ឲ្យ​បាន​គ្រប់ៗគ្នា​ ៊។

លោក​ អ៊ុន​ ចាន់ដា​ សមាជិកគណៈកម្មធិការកណ្តាលគណបក្សប្រជាជនកម្ពុជា -ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះមូលដ្ឋានក្រុងកំពង់ចាម ថ្លែង​បែប​នេះ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ ជាមួយ​សមាជិក​សមាជិកា​គណបក្សប្រជាជន​កម្ពុជា​ ​នៃសង្កាត់​សំបួរមាស​ ក្រុងកំពង់ចាម​ នៅថ្ងៃទី​២៨​ ខែឧសភា​ ឆ្នាំ​២០២២​នេះ។

លោក អ៊ុន ចាន់ដា ក៏បានប្រាប់​សមាជិក​បក្ស​ ឲ្យ​ត្រៀម​អត្តសញ្ញាណប័ណ្ណ​ សញ្ជាតិ​ខ្មែរ​ ឬឯកសារបញ្ជាក់ ដេីម្បី​ទៅ​ចូលរួម​បោះឆ្នោត​ ខណៈ​ដែល​យើង​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ហេីយ។

បេីតាម​របាយការណ៍​របស់​ លោកស្រី​​ ប៉ាង​ ដានី​ ប្រធាន​ក្រុម​ការងារ​ចុះ​ជួយ​ សង្កាត់​សំបួរមាស​ បាន​ឲ្យដឹងថា​ រយៈពេល៥ឆ្នាំ ក្រោមគោលនយោបាយច្បាស់លាស់ ត្រឹមត្រូវមិនលំអៀង មានសច្ចៈធម៌ ក្រោមការ ដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល និងជាប្រធាន គណបក្សប្រជាជនកម្ពុជា និងអាស្រ័យដោយការខិតខំប្រឹងប្រែងពី គណបក្សមូលដ្ឋាន សាខាបក្សភូមិ ក្នុងសង្កាត់សំបួរមាស ដោយមានការចង្អុលបង្ហាញ ឧបត្ថម្ភ គាំទ្រទាំងស្មារតី សម្ភារ និងថវិកាពី លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយក្រុងកំពង់ចាម ក្រុមការងារថ្នាក់ខេត្តចុះជួយសង្កាត់ ក្រុមការងារថ្នាក់ក្រុង ដែល ញ៉ាំងឲ្យសង្កាត់សំបួរមាស សម្រេចបានការកសាងសមាជិកបក្សបានប្រមាណជាង៨៣% នៃ ប្រជាពលរដ្ឋ ចុះឈ្មោះបោះឆ្នោត សមិទ្ធិផលជាច្រើន ក្នុងការកែលម្អស្ថានភាព សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ធ្វើឲ្យប្រជាពលរដ្ឋ ទូទៅកាន់តែមានជំនឿមុតមាំ លើគណបក្សប្រជាជន កម្ពុជា ដែលជាកម្លាំងស្នូល មិនអាចខ្វះបាន ក្នុងការពង្រឹងសន្តិភាព ស្ថេរភាពនយោបាយ អធិបតេយ្យភាពជាតិ និងការអភិវឌ្ឍ​៕SRP