ខេត្តសៀមរាប៖ទីតាំងដាក់លក់សត្វព្រៃគ្មានច្បាប់អនុញ្ញាត នៅក្បែរព្រះអង្គចេកព្រះអង្គចម ត្រូវបានបង្រ្កាប។
ការបង្ក្រាបធ្វើឡើងនៅថ្ងៃទី២៦ ខែឧសភា ម្សិលមិញ ស្ថិតនៅក្បែរព្រះអង្គចេកព្រះអង្គចម ក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដោយរដ្ឋបាលព្រៃឈើបន្ទាយស្រី សង្កាត់រដ្ឋបាលព្រៃឈើប្រាសាទបាគង និង ក្រុមអន្តរាគមន៍ចល័ត នៃរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល អង្គការសម្ព័ន្ធសត្វព្រៃ និងអាជ្ញាធរជាតិអប្សរា ផងដែរ។
មន្ត្រីរដ្ឋបាលព្រៃឈើបាគង បានឲ្យដឹងថាក្នុងប្រតិបត្តិការនេះ រកឃើញវត្ថុតាំង លលកបាយរស់១១ក្បាល កូនលលករស់០២ក្បាល អណ្តើកស្រែរស់០៦ក្បាល មៀមព្រៃរស់១ក្បាល អណ្តើកភ្នំរស់១ក្បាលផងដែរ។ វត្ថុតាងត្រូវបានយកទៅថែរក្សានៅសួនសត្វភ្នំតាម៉ៅ៕SRP

