ខេត្តសៀមរាប៖យ៉ាងហោចណាស់
មនុស្សចំនួន ៤ នាក់ បានរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១៦ និង១០នាទីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ត្រង់ចំណុចផ្លូវ៦៧ចាស់ស្ងិតក្នុងក្រុមទី២ភូមិតាកុះឃុំព្រះដាក់ស្រុកបន្ទាយស្រី។
សមត្ថកិច្ចខេត្តសៀមរាប បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ រវាងម៉ូតូនិងម៉ូតូបើកបរបញ្ច្រាសទិសគ្នា។
សមត្ថកិច្ចបានបញ្ជាក់ថា ភាគីទី ១ ម៉ូតូហុងដាឌ្រីមពណ៌ខ្មៅស៊េរីឆ្នាំ២០១៩ គ្មានស្លាកលេខបើកបរដោយឈ្មោះភត់ ផានី ភេទប្រុសអាយុ១៧ឆ្នាំ រស់នៅភូមិសណ្តាយឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រីនិងអ្នកជិះពីក្រោយឈ្មោះភត់ ស្រីនី ភេទស្រី រស់នៅភូមិឃុំខាងលើ។ ចំណែកភាគីទី ២ម៉ូតូហុងដាឌ្រីមពណ៌ខ្មៅស៊េរីឆ្នាំ២០១៧ គ្មានស្លាកលេខបើកបរដោយឈ្មោះនី សង់នី ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិថ្នល់បណ្តោយ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី និងអ្នកជិះពីក្រោយឈ្មោះសូវ សូ ភេទប្រុសរស់នៅភូមិឃុំជាមួយគ្នា។
សមត្ថកិច្ចបានបញ្ជាក់បន្ថែមថាករណីខាងលើបណ្តាលអោយរបួសមនុស្សធ្ងន់ (ចំនួន០៤នាក់) ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមណ្ឌលសុខភាពព្រះដាក់។ ចំណែកម៉ូតូ ត្រូវបាននាំយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលឃុំប្រដាក់ដើម្បីរង់ចាំការដោះស្រាយពេលក្រោយ៕SRP

