លោក សុក ផេង ប្រាប់ពលរដ្ឋ ឲ្យបន្តការគាំទ្របេក្ខជន គណបក្សប្រជាជនកម្ពុជា

0

ខេត្តកំពង់ចាម​៖លោកសុក ផេង អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចំការលើ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំល្វាលើ បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ ឲ្យបន្តការគាំទ្របេក្ខជនគណបក្សប្រជាជនកម្ពុជា ឃុំល្វាលើ នៅលេខរៀងទី២។

ថ្លែង​បែប​នេះ​ក្នុងឱកាសចុះឃោសនា និងចែកខិតតប័ណ្ណរកសំលេងគាំទ្រ ពីប្រជាពលរដ្ឋ នៅក្នុងភូមិក្រឡែងលិច និងភូមិក្រឡែងកើត នៃឃុំល្វាលើ ស្រុកចំការលើ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ ។

លោក សុក ផេង បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋថា ថ្វីត្បិតតែ ឃុំ-សង្កាត់នីមួយៗ បានកំណត់គោលនយោបាយ និងលេខរៀងខុសៗគ្នា ក៏ប៉ុន្តែ ឃុំ-សង្កាត់នីមួយៗ បានកំណត់នូវគោលដៅ និងគោលបំណងច្បាស់លាស់ ដើម្បី បំរើដល់ប្រជាពលរដ្ឋ និងអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន ស្របទៅតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា។

លោក សុក​ ផេង​ បាន​លេីកឡេីងថា​ ដើម្បី ឲ្យមូលដ្ឋានរបស់យើង កាន់តែមានការអភិវឌ្ឍរីកចំរើន បន្តទៅមុខថែមទៀត សូមឲ្យបងប្អូន ពុក ម៉ែ នៅទីនេះ អប់រំណែនាំ ដល់មិត្តភ័ក្រ ក្រុមគ្រួសារសាច់ញ្ញាតិ ឲ្យពួកគាត់អញ្ជើញបោះឆ្នោត នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ឲ្យបានគ្រប់ៗគ្នា ដើម្បី គាំទ្របេក្ខជន ក្រុមប្រឹក្សាឃុំ សង្កាត់ ជាបេក្ខជនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា។ មួយវិញទៀត ចាប់ពីថ្ងៃនេះតទៅ ក៏សូមឲ្យពុក ម៉ែ បងប្អូន​ត្រៀមឯកសារពាក់ព័ន្ធ ដែលបំរើដល់កិច្ចការបោះឆ្នោត ងាយស្រួលដល់យើងកាន់ភ្ជាប់ទៅជាមួយ នៅថ្ងៃបោះឆ្នោតឈានចូលមកដល់ ផងដែរ៕SRP