រកបាញ់សត្វ បែជារៀលកៃបាញ់ស្លាប់ដោយខ្លួនឯង

0

ខេត្តសៀមរាប៖មនុស្សមួយក្រុមបានទៅបាញ់សត្វ តែរបុរសម្នាក់បានស្លាប់ដោយសារតែរៀលកៃបាញ់ខ្លួនឯង។

ហេតុការណ៍បានកើតឡើងវេលាម៉ោង ១៥និង០០ នាទី ថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២២ នៅចំណុចបាញ់ខ្លា ស្ថិតនៅភូមិពពេល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។

របាយការណ៍ររបស់សមត្ថកិច្ចខេត្តសៀមរាបបានដឹងថា ជនរងគ្រោះឈ្មោះ ឆង ឆន ភេទ ប្រុសអាយុ ៣៨ឆ្នាំ រស់នៅភូមិបុស្សធំ ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

របាយការណ៍បន្តថាយោងតាមការបំភ្លឺរបស់សាក្សីឈ្មោះ ភួង សុផាន់ ភេទប្រុស អាយុ ២៥ឆ្នាំរស់នៅភូមិពពេល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ត្រូវជាមិត្តភ័ក្តបោះជនរងគ្រោះបានប្រាប់អោយដឹងថា៖ នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៣និង០០នាទីរសៀល ជនរងគ្រោះនិងខ្លួន មានគ្នាចំនួន ០៥នាក់ បានបបួលគ្នាទៅបាញ់រលក នៅក្នុងព្រៃចំណុចបាញ់ខ្លា ស្ថិតក្នុងភូមិពពេល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។
ដោយមាន៖
១.ឈ្មោះ ឆង ឆន(សព) ភេទប្រុស អាយុ ៣៨ឆ្នាំ។
២.ឈ្មោះ ភួង សុផាន់ ភេទប្រុសអាយុ ២៥ឆ្នាំ
៣.ឈ្មោះ តាន់ ខើ ភេទប្រុស អាយុ ៣៤ឆ្នាំភូមិ ពពេល
៤.ឈ្មោះ ភុង វាសនា ភេទប្រុស អាយុ ២០ ឆ្នាំ
៥.ឈ្មោះ ប៉ិក ផាន់ណា ភេទ អាយុ ២៦ឆ្នាំ អ្នកទាំង៥នាក់ រស់នៅ ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

សាក្សីបន្តថាពេលទៅដល់ចំណុចត្រូវរកសត្វ នាំគ្នាចុះដើររកសត្វ តែរកមិនមានសត្វ សម្រាប់បាញ់នោះទេ ដល់ម៉ោង ១៥.០០ នាទីរសៀល ក៏បបួលគ្នាមកផ្ទះវិញ និងរៀបចំកាំភ្លើងកែច្នៃដាក់លើគោយន្តកន្ត្រៃវិញ ដោយ ឈ្នោះ តាន់ ខើ ភេទប្រុស កាន់កាំភ្លើងកែច្នៃ ១ដើម។ ២.ឈ្មោះ ភូង សុផាន់ ភេទប្រុស កាន់១ដើម។ ៣.ឈ្មោះ ឆង ឆន ភេទប្រុស (សព) កាន់កាំភ្លើង ២ដើម។ ពួកខ្លួនបានរៀបចំទុកដាក់កាំភ្លើងលើគោយន្តរួច នៅសល់តែឈ្មោះ ឆង ឆន (សព) យកកាំភ្លើងមកក្រោយគេ ស្រាប់តែឮសូរសម្លេងផ្ទុះផាំងពីក្រោយគោយន្ត ភ្លាមៗនោះពួកខ្លួនមើលទៅឃើញគាត់ (សព) ត្រូវរបួសដោយសាររៀលកៃកាំភ្លើងកែច្នៃចំភ្លៅខាងឆ្វេងធ្លាយ ពីម្ខាងទៅម្ខាង និងមានឈាមហូរច្រើន ក៏នាំគ្នាដឹកយកគាត់ទៅមន្ទីរពេទ្យស្រែណូយ។ ពេលទៅដល់ពេទ្យក៏បានសង្គ្រោះបានបន្តិច ពេទ្យក៏ប្រាប់ថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ ដោយសារឈាមហូរចេញច្រើនពេក។ រួចពួកខ្លួនក៏ដឹកសពយកមកផ្ទះនៅភូមិបុស្សធំ ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប និង រាយការណ៍ជូនសមត្ថកិច្ចតែម្តង។

សមត្ថកិច្ចបញ្ជាក់ថាការពិនិត្យសាកសពផ្នែកក្បាល: ដងខ្លួន និង អវយវៈទាំងអស់ ពុំមានស្លាកស្នាម អ្វីពាក់ព័ន្ធ និងបទល្មេីសព្រហ្មទណ្ទផ្សេងទេ។ យោងតាមកិច្ចសហការរវាងកម្លាំងផ្នែកព្រហ្មទណ្ឌ និង ផ្នែកពិនិត្យ វិភាគកន្លែងកើតហេតុ ព្រមទាំងការបំភ្លឺរបស់សាក្សី សន្និដ្ឋានថា សពបានស្លាប់ដោយសាររៀលកៃកាំភ្លើងកែច្នៃស្លាប់ដោយខ្លួនឯងពិតប្រាកដមែន។ ក្រោយពិនិត្យចប់បានធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP