ខេត្តសៀមរាប៖ការដេញថ្លៃធ្វើផ្លូវចំនួន២ខ្សែ នៅស្រុកសូនិគម ខេត្តសៀមរាប គម្រោងទី១ នៅឃុំដានរុន ជួសជុលផ្លូវដីសក្រាលក្រួសក្រហម ប្រវែង២គ.មទទឹង៥.៤ម៉ែត្រកម្រាស់ ០.១៥ម៉ែត្រ និងស្លាកគម្រោង២ បញ្ជាក់ដីសបំពេញតួ ផ្លូវត្រូវដឹកដាក់និងចាក់ដីក្រួសក្រហមសម្រាប់ជួសជុលផ្លូវ ព្រមទាំងដាក់លូរបាំងការពារផ្លូវនិងលាបថ្នាំ នៅថ្ងៃចន្ទទី ០៩ ខែឧសភាឆ្នាំ ២០២២ ហាក់បីមានភាពមិនប្រក្រតី។
ប្រភពបានឲ្យដឹងថា តម្លៃប៉ាន់ស្មាន.១៦៩.២៦០.៥៨១រៀល គម្រោងមួយនេះ គេសង្កេតឃើញថា មានការប្រកួតប្រជែង រហូតទៅដល់ 7 ក្រុមហ៊ុនឯណ្ណោះ ហើយអ្នកដែលដេញថ្លៃបាន ឈ្មោះម៉ូវ សុីថាយ មកពីក្រុមហ៊ុនម៉ៅការMSTតម្លៃដេញបាន ៩១.៩៩៨.៣០០រៀល គត់ ជាអ្នកទទួលបានគម្រោងហើយក៏អ្នកឈ្នះផងដែរ។
ចំណែកនៅគម្រោងទី 2 ដែលជាគម្រោង មានភាពមិនប្រក្រតីនោះ គឺឃុំកំពង់ឃ្លាំង សាងសង់ផ្លូវបេតុងមេប្រវែង០.២៨៨គ.ម មានទទឹង៥ម. កម្រាស់០.១៥ម ស្លាកសញ្ញាគម្រោង១ បញ្ជាក់.ប្រើប្រាស់ដែកថ្នាំងអំពៅ១០ម.ម តម្លៃប៉ាន់ស្មាន .១៦៤.៦៨៩.១២៩រៀលមានក្រុមហ៊ុនចំនួន 4 ដែលបានចូលដាក់ពាក្យដេញថ្លៃ ក្នងតម្លៃចចារគ្នា ចែកគ្នាស៊ីក្នុងគម្រោងឃុំកំពង់ឃ្លាំងនេះ។
ទី១.ម៉ូវ សុីថាយ មកពីក្រុមហ៊ុនMSTតម្លៃដាក់ដេញថ្លៃ១៦៤.០០០.០០០រៀល
ទី២ អ៊ុង លីសួរ មកពីក្រុមហ៊ុនអ៊ុង លីសួរ តម្លៃដាក់ដេញថ្លៃ១៦៤.៦០០.០០០រៀល
ទី៣ ទាត់ វ៉ាន់ដៀន មកពីក្រុមហ៊ុនអំឡីតម្លៃដាក់ដេញថ្លៃ១៦៤.៤៤៨.០០០រៀល
ទី៤ ហ៊ួរ ឆូយ មកពីក្រុមហ៊ុនហ៊ួរ ឆូយ តម្លៃដាក់ដេញថ្លៃបាន១៦៣.០០០.០០០. រៀលជាតម្លៃត្រូវរូវគ្នា ហើយជាអ្នកទទួលបានគម្រោងនិងជាមេចំណែកបោះលុយទឹកតែផងដែរ គឺក្រុមហ៊ុន ហ៊ួរ ឆូយ ដោយសង្កេតឃើញថា៖ មានតែ៤ ក្រុមហ៊ុន ដែលបានដាក់ដេញថ្លៃនៅក្នុងឃុំកំពង់ឃ្លាំង គឺជាក្រុមហ៊ុនដែលគេនិយាយត្រូវគ្នា និងចែកភាគហ៊ុនទឹកតែគ្នា ហើយជាជាវិញ្ញាសា ចម្លងគ្នាតែប៉ុណ្ណោះ។
ប្រភពបានបន្តថា នៅថ្ងៃដដែល ប្រជាពលរដ្ឋរស់នៅក្នុងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគមខេត្តសៀមរាប បានឲ្យអ្នកសារព័ត៌មាន ដឹងថាពួកគាត់និងអស់សង្ឃឹមទៅលើអាជ្ញាធរឃុំនិងអាជ្ញាធរស្រុក ហាក់បីរួមគំនិតគ្នា ជាមួយក្រុមហ៊ុនម៉ៅការ ដេញថ្លៃ។
ជុំវិញការបែកធ្លាយគម្រោងដេញថ្លៃធ្វើផ្លូវ ខាងលើនេះ សៀមរាបប៉ុស្តិ៍ នៅពុំទាន់ទទួលបានការបកស្រាយបំភ្លឺពីអាជ្ញាធរនិងក្រុមហ៊ុននៅឡើយទេ៕SRP

