រថយន្តដឹកដីបុក ក្មេងស្រីអាយុ៦ឆ្នាំ នៅស្រុកជីក្រែង បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធម៌

0

ខេត្តសៀមរាប៖ក្មេងអាយុ ៦ឆ្នាំម្នាក់ ត្រូវបានរថយន្តដឹកដីបុកស្លាប់យ៉ាងអណោចអាធម៌។

ហេតុការណ៍បានកើតឡើង នៅល្ងាចថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២២ នៅលេីផ្លូវលេខ ២៦៦ ស្ថិតនៅភូមិគ្រាំង ឃុំពង្រលេី ស្រុកជីក្រែង។

សមត្ថកិច្ចបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តម៉ាកHyundai ពណ៌សរ ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A- 1712 (ទិសដៅពីជេីងទៅត្បូង) បានបុកក្មេងដេីរ ស្របទិសគ្នាបណ្តាលអោយស្លាប់តែម្ដង។

សមត្ថកិច្ចបន្តថា ជនរងគ្រោះ ឈ្មោះ សឿន ទីន ភេទស្រី ទីលំនៅស្ថិតនៅភូមិគ្រាំង ឃុំពង្រលេី ស្រុកជីក្រែង។

សមត្ថកិច្ចបានបញ្ជាក់ថា អ្នកបេីកបររថយន្ត គេចខ្លួនបាត់ បន្សល់ទុកតែរថយន្ត។ ករណីនេះសមត្ថកិច្ចបានយករថយន្តទៅរក្សាទុកនៅអធិការនគរបាលស្រុកជីក្រែងដើម្បីធ្វើការស្រាវជ្រាវបន្ត៕SRP