ខេត្តសៀមរាប៖ ខេត្តសៀមរាប គឺជាខេត្តប្រវត្តិសាស្រ្តមួយរបស់ប្រទេសកម្ពុជា ហេីយក៏ត្រូវបានគេស្គាល់ទូទាំងពិភពលោកថា ជាខេត្តតាំងនៅនៃប្រាសាទអង្គរវត្ត ដ៏ល្បីល្បាញ និង ជាតំបន់ទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្រ្តផងដែរ។ ហេីយថ្មីៗនេះ ក្រុងសៀមរាប កំពុងតែប្រែក្លាយរូបរាងទៅជាទីក្រុងទំនេីប តាមរយ:កំណេីន សណ្ឋាគារ ភោជនីយដ្ឋាន ហាងទំនិញ ផ្សារទំនេីប និងការកសាងហេដ្ឋារចនាសម្ព័ន្ធជាដេីម។
អ្នកជំនាញអចលនទ្រព្យមួយរូប របស់គម្រោង សាលាកំរេីក រ៉េសុីដេន បានលេីកឡេីង ពីសក្តានុពលធំៗ ចំនួន៤របស់ ខេត្តសៀមរាបដែលអ្នកវិនិយោគ មិនគួរមេីលរំលង។
.1 សក្តានុពលទី១: ហេដ្ឋារចនាសម្ព័ន្ធ ៖ ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ និង ការកែលំអដងស្ទឹងសៀមរាប រួចជាស្ថាពរ និងបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី កាល ពីថ្ងៃទី ៤ មេសា ឆ្នាំ ២០២២ កន្លងទៅនេះ ហេីយក៏ត្រូវបានប្រសិទ្ធិនាមថា ជា “តារារះនាទិសឧត្តរ” ដោយសម្តេចផ្ទាល់ផងដែរ។ ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ និងការកែលំអដងស្ទឹងសៀមរាប នេះ កំពុងលេីកមុខមាត់ខេត្តសៀមរាប ជាពិសេសប្រែក្លាយក្រុងសៀមរាប ទៅជាទីក្រុងឆ្លាតវៃ ( Smart City ) ដែលជាគោលដៅ ទេសចរណ៍ វប្បធម៌ រម្មណីយដ្ឋាន ប្រវត្តិសាស្រ្ត និងធម្មជាតិ ប្រកបដោយសក្តានុពលសេដ្ឋកិច្ច យ៉ាងសម្បូរបែប ដែលរឹតតែជំរុញក្នុងការវិនិយោគ និងសម្រួលដល់ការធ្វេីដំណេីរ របស់វិនិយោគិនជាតិ និង អន្តរជាតិផងដែរ។
II. សក្តានុពលទី២: តំបន់រម្មណីយដ្ឋានប្រវត្តិសាស្រ្ត ៖ ជាតំបន់ទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្រ្ត ដោយមាន ប្រាសាទអង្គរវត្តដ៏ល្បីល្បាញ, ប្រាសាទបុរាណ និងរម្មណីយដ្ឋានជាច្រេីនទៀត។ ម្យ៉ាង ក្រុងសៀមរាប កំពុងប្រែក្លាយជាទីក្រុងឆ្លាតវៃ ស័ក្កសម្ស ជាទីក្រុង បេតិកភណ្ឌ ទេសចរណ៍ ប្រវត្តិសាស្រ្ត និងធម្មជាតិ កម្រិតអន្តរជាតិ ដែលអាចទាញភ្ញៀវទេសចរណ៍ និងវិនិយោគិនជាតិ និងអន្តរជាតិ ជាច្រេីនចូលមកទស្សនា ដែលនឹងជំរុញឲ្យសេដ្ឋកិច្ចខេត្ត រីកចម្រេីនថែមមួយកម្រិតទៀត។
III. សក្តានុពលទី៣: អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាប-អង្គរ៖ អាកាសយាន្តដ្ឋានដ៏ធំនេះ មានទីតាំងស្ថិតនៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលអាចទទួលភ្ញៀវជាតិ និងអន្តរជាតិ បានរាប់លាននាក់ ក្នុងមួយឆ្នាំៗ ហេីយកំណេីននៃ ភ្ញៀវទេសចរណ៍ និងវិនិយោគិនអន្តរជាតិ មកកាន់ ខេត្តសៀមរាបនឹងកាន់តែកើនឡើងជាលំដាប់។
IIII. សក្តានុពលទី៤: តម្លៃអចលនទ្រព្យមានតម្លៃទាប៖យោងតាមព័ត៌មានពីភ្នាក់ងារវាយតម្លៃអចលនទ្រព្យមួយ បានអោយដឹងថា តម្លៃអចលនទ្រព្យ ក្នុងក្រុងសៀមរាប មានតម្លៃទាបនៅឡេីយ បេីធៀបនឹងរាជធានីភ្នំពេញ ឬក្រុងកំពង់សោម ដែលជាឱកាសសម្រាប់វិនិយោគិន អាចទិញទុកចំណេញ សាងសង់ជាសណ្ឋាគារ ផ្ទះសំណាក់ ប៊ូទិច ផ្សារទំនេីប ឬគម្រោងលំនៅដ្ឋានជាដេីម។
អ្នកជំនាញបានបន្តទៀតថា៖ ដោយមេីលឃេីញពីតម្រូវការវិនិយោគ យ៉ាងច្រេីននៃ លំនៅដ្ឋាន និងចូលរួមអភិវឌ្ឍ ក្រុងសៀមរាប អោយទៅជា Smart City បានជា គម្រោង Sala Kamreuk Residence ដែលជាគម្រោងអភិវឌ្ឍន៍ ដ៏ធំមួយក្នុងក្រុងសៀមរាប កំពុងអភិវឌ្ឍជាលំនៅដ្ឋាន មានទីតាំងស្ថិតនៅភូមិសាលាកំរេីក សង្កាត់សាលាកំរេីក ក្រុងសៀមរាប ដែលជាតំបន់កំពុងអភិវឌ្ឍស្រាប់ ហ៊ុំព័ទ្ធទៅដោយសណ្ឋាគារ ប៊ូទិច សាកលវិទ្យាល័យ កន្លែងកំសាន្ត និងតំបន់ពាណិជ្ជកម្មជាច្រេីន ពិសេសចំងាយត្រឹមតែ៣នាទីពីវិទ្យាល័យអង្គរ, ៥នាទីពីតំបន់ Pub Street ផ្សារចាស់ ឬ ៧នាទីពីផ្សារលេីធំថ្មី ដែលផ្តល់ភាពងាយស្រួលក្នុងការរស់នៅ ឬវិនិយោគទុកចំណេញ ព្រោះតម្លៃទាបជាងទីផ្សារស្រាប់ និងមានលក្ខខណ្ឌ បង់ប្រាក់ងាយស្រួលមែនទែន ឯម៉ូតផ្ទះរឹតតែពិសេស មានទាំងផ្ទះអាជីវកម្ម និងលីងហោសន៍ យ៉ាងប្រណិត អមជាមួយនិង រចនាបថថ្មី ស្រស់ស្អាត រឹងមាំ ទាន់សម័យ ដោយមានសួនផ្កា និងរុក្ខជាតិលំអបែបធម្មជាតិ ស័ក្តសមបំផុត សម្រាប់ការរស់នៅបែបសម័យថ្មី។ គម្រោង Sala Kamreuk Residence ក៏នឹង បេីកលក់ជាផ្លូវការក្នុងពេលឆាប់ៗ ខាងមុខនេះផងដែរ ជាមួយនឹងការបញ្ចុះតម្លៃ និងប្រម៉ូសិនពិសេសៗ ជាច្រេីនផងដែរ៕
សូមទំនាក់ទំនង ព័ត៌មានផ្លូវការរបស់គម្រោងផ្ទាល់ : Facebook Page:h ttps://www.facebook.com/salakamreukresidence 👉 Google Map: https://goo.gl/maps/3V4sXoEa7tf36AfD6 Telegram Channel : https://t.me/salakamreukresidence 👉 Call Us: 017 711 956

