លោកហ៊ុន ម៉ាណែត ប្រកាសមិនគាំទ្រការបៀតបៀនដល់ អ្នកសារព័ត៌មាន ជាស្ត្រីនិងបុរសនោះទេ

0

លោកហ៊ុន ម៉ាណែត បានប្រកាសថា លោកមិនគាំទ្រការបៀតបៀនដល់អ្នកសារព័ត៌មាន ជាស្ត្រីនោះទេ រួមទាំងអ្នកសារព័ត៌មានជាបុរសផងដែរ។

លោក ហ៊ិន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកបញ្ជាក់នេះបាន ធ្វើឡើងនៅក្នុងពិធីអបអរសាទរទិវាសេរីភាពសសារព័ត៌មានសកលលោក ៣ ឧសភានៅថ្ងៃទី៣ ខែឧសភាឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ និងរ៉េស៊ីដង់។

លោកហ៊ុន ម៉ាណែត បានបញ្ជាក់ថា “ខ្ញុំមិនគាំទ្រចំពោះការបៀតបៀនដល់ អ្នកសារព័ត៌មានជាស្ត្រី អ្នកដែលប្រព្រឹត្តអាហ្នឹង គឺវាខុសច្បាប់រួចទៅហើយ សិទ្ធិរបស់អ្នក​កាសែត មិនថាគាត់ជាអ្នកកាសែតទេ គាត់​ជា​ប្រជាពលរដ្ឋធម្មតាក៏សិទ្ធិរបស់​ប្រជា​ពលរដ្ឋជាស្ត្រីមិនត្រូវ​បៀតបៀន​ដែរ។ ហើយមិនមែនតែសិទ្ធិនារីទេ អ្នក​កាសែតជាបុរសក៏ដោយបើសិនជាត្រូវការបំពានបៀតបៀនកម្រិតណា អ្នក​ដែលបៀតបៀនត្រូវទទួលខុសច្បាប់តាមច្បាប់ គ្មានគោលនយោបាយ ណាដែលអនុវត្តហើយបើកសិទ្ធិ បើកច្រកឲ្យអាជ្ញាធរធ្វើបាបប្រជា​ពលរដ្ឋ បិទសិទ្ធិប្រជា​ពលរដ្ឋ ដែល​ធ្វើ​​នៅក្នុងកន្លងច្បាប់”៕SRP