ខេត្តសៀមរាប៖បុរសម្នាក់កំពុងបើកម៉ូតូត្រូវបានរថយន្តបុកចំពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗ។
ហេតុការណ៍បានកើតឡើងនៅម៉ោង៥ព្រឹក នាថ្ងៃចន្ទ ទី០២ ខែឧសភា ឆ្នាំ២០២២នៅលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិទួលរវៀង ឃុំល្វា ស្រុកពួក។
សមត្ថកិច្ចស្រុកពួកបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះរវាង ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1AK 8151 និង រថយន្តមិនស្គាលម៉ាក និងអត្តសញ្ញាណ អ្នកបើកបរត់បាត់។
ករណីនេះបណ្ដាលអោយអ្នកបើកម៉ូតូ ឈ្មោះ ស៊ី ធារ៉ា ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិនគរភាស២ ឃុំនគរភាស ស្រុកស្រុកអង្គរជុំ ខេត្តសៀមរាប (ស្លាប់នៅកន្លែងកើតហេតុ)ក្នុងនោះខូចខាត ម៉ូតូ១គ្រឿងផងដែរ។ សមត្ថកិច្ចបានបន្តថា វត្ថុតាងសមត្ថកិច្ច យកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំល្វា ដើម្បីអនុវត្តន៍បន្តតាមនីតិវិធី៕SRP

