ខេត្តសៀមរាប៖ស្ត្រីម្នាក់បានស្លាប់និង៣នាក់ទៀតរងរបួសស្រាល ករណីរន្ទះបាញ់។
ហេតុការណ៍បានកើតឡើង នៅថ្ងៃព្រហស្បតិ៍ ទី ២៨ ខែមេសា ឆ្នាំ២០២២ វេលាម៉ោ១៤និង១០នាទី នៅចំណុចវត្តចាស់ ភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។
របាយការណ៍របស់នគរបាលខេត្តសៀមរាបបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះថាប់ សុភ័ក្រ ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរគ្រូបង្រៀនកាត់ដេរ ទីលំនៅបច្ចុប្បន្នភូមិ សាលាកំរើក សង្កាត់ សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
ឈ្មោះ ប៊ូ វន្ថា ភេទប្រុស អាយុ៤០ រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប (របួសស្រាល)។
ឈ្មោះ លឹម សា ចាន់ ភេទស្រី អាយុ៧៥ឆ្នាំ របស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប( របួសស្រាល)។
តាមការបំភ្លឺរបស់ឈ្មោះ ប៊ូ វន្ថា ភេទប្រុស អាយុ ៤០ ឆ្នាំ មុខរបរគ្រូបរមី (អ្នកមកជាមួយជនរងគ្រោះ ) បានអោយដឹងថា ខ្លួនជាមួយជនរងគ្រោះ នឹងបក្សពួកមានគ្នា១៥នាក់ បាននាំគ្នាមកភ្នំគូលែននៅចំណុចវត្តចាស់ ដើម្បីធ្វើការតាំងសមាធិ ពេលមកដល់ពួកខ្លួនបានទៅសុំកន្លែងព្រះសង្ឃ ដើម្បីសមាធិ។ ក្រោយពីព្រះសង្ឃអនុញាត្តហើយ ខ្លួននឹងបក្សបានរ៉ៃប្រាក់គ្នាដើម្បីទិញសម្ភាររៀបចំកន្លែងសមាធិ លុះមកដល់វេលាម៉ោង ១៤ នឹង ១០ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២២២ ស្រាប់តែមានភ្លៀងធ្លាក់មួយមេលាយឡំទៅដោយខ្យល់នឹងរន្ទះ ភ្លាមនោះខ្លួននឹងបក្សពួក បានចូលទៅជ្រកក្រោមកុដ្ឋ លោក ស្រាប់តែមានរន្ទះបានបាញ់ចំកុដ្ឋលោកបណ្ដាលអោយត្រូវជនរងគ្រោះ សន្លប់បាត់បង់ស្មារតី ពេលនោះបក្សពួករបស់ខ្លួនបានជួយសង្រ្គោះដោយធ្វើចលនាបេះដូង ហើយបន្តដឹកទៅសង្រ្គោះនៅមណ្ឌលសុខភាព ស្រុកស្វាយលើ ពេលទៅដល់ជនរងគ្រោះបានស្លាប់ទៅហើយ។
របាយការណ៍បន្តថាយោងតាមការបំភ្លឺពីសាក្សី ការពិនិត្យកន្លែងកើតហេតុរបស់កំលាំងជំនាញ នឹងគ្រូពេទ្យមណ្ឌលសុខភាពស្វាយលើជនរងគ្រោះគឺស្លាប់ដោយសារន្ទះបាញ់ពិតប្រាកដ៏មែន៕SRP

