លោក​ អ៊ុន​ ចាន់ដា​ ពិនិត្យកសាងរូបសំណាក ព្រះឥន្ទ្រ គង់លើដំរីឯរាវ័ណ នៅសួនច្បារមាត់ទន្លេ

0

ខេត្តកំពង់ចាម៖លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ នៅរសៀល​ថ្ងៃទី​៧​ ខែមេសា​ ម្សិលមិញ បានអញ្ជើញចុះពិនិត្យ​វឌ្ឍនភាព​នៃ​ការ​កសាង​រូបសំណាក ព្រះឥន្ទ្រគង់លើដំរីឯរាវ័ណ ដែល​ត្រូវ​បាន​យក​មក​តំកល់​នៅចំណុចសួនច្បារមាត់ទន្លេ ស្ថិតក្នុងក្រុងកំពង់ចាម​។

ក្នុងឱកាសចុះត្រួតពិនិត្យ លោក​ អ៊ុន​ ចាន់ដា​ បានលើកឡើងអំពីប្រវត្តិ នៃបដិមាព្រះឥន្ទ្រគង់លើដំរីឯរាវ័ណនេះ គឺត្រូវបានសិក្សាដោយផ្អែកលើមូលដ្ឋាន នៃរចនាបថខ្មែរបុរាណ និងបានធ្វើការសំយោគរចនាបថបីបញ្ចូលគ្នា (១) បថបាពួន (២) បថអង្គរ និង(៣) បថបាយ័ន។​

ចំណែកបដិមាព្រះឥន្ទ្រ ត្រូវបានសិក្សាដោយកំណត់ទម្រង់ឥរិយាបថ “សន្តិភាព ឈ្នះចម្បាំង តំណាងឱ្ យសេចក្តីដឹងគុណចំពោះ”សន្តិភាព” ដូចបច្ចុប្បន្នភាព នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ នៃសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាទទួលបានសុខសន្តិភាពបរិបូណ៌ដូច្នេះដែរ។

គួរ​បញ្ជាក់​ថា​ ​រូបសំណាក ព្រះឥន្ទ្រគង់លើដំរីឯរាវ័ណ​ ដែលបាន​កសាងឡើងអំពីថ្មភក់ មានទំងន់ប្រមាណជាង ៣០តោន ដោយមិនរាប់បញ្ចូលទំងន់បាឡាំងទេ គិតមកដល់ពេលនេះរូបសំណាកជាប្រវត្តិសាស្ត្រខាងលើ សម្រេចបានការសាងសង់ ស្ទើរ​តែ​១០០% ហេីយ​៕SRP