អាជ្ញាធរខេត្តបាត់ដំបង ក្រុងពាលីសុំសេចក្ដីសុខ ក្នុងការរៀបចំសង្រ្កាន្តឆ្នាំថ្មី

0

ខេត្តបាត់ដំបង៖អាជ្ញាធរខេត្តបាត់ដំបងបានរៀបចំពិធីក្រុងពាលីសុំសេចក្ដីសុខ ដើម្បីត្រៀមលក្ខណៈក្នុងការរៀបចំសង្រ្កាន្តឆ្នាំថ្មីនាពេលខាងមុខនេះ។

ពិធីក្រុងពាលីធ្វើនៅរសៀលថ្ងៃពុធ ទី៦ ខែមេសា ឆ្នាំ២០២២ នេះក្រោមអធិបតីភាព លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោក លោកស្រី ជាប្រធាន និងអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តផងដែរ។

សូមបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តបាត់ដំបងនឹងធ្វើការរៀបចំពិធីសង្រ្កាន្តឆ្នាំថ្មី ឆ្នាំ២០២២ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ គ.ស ២០២២ ខាងមុខនេះ ដោយក្នុងនោះពិធីសង្រាន្តឆ្នាំថ្មី ឆ្នាំ២០២២ នឹងប្រព្រឹត្តចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ នៅទីតាំងចំនួន៣ គឺទីតាំងទី១ បរិវេណខាងក្នុងសាលាខេត្តបាត់ដំបង ទីតាំងទី២ បរិវេណខាងមុសាលាខេត្តបាត់ដំបង រហូតដល់ស្ពានថ្មចាស់ និងស្ពាន១៣មករា និងទីតាំងទី៣ បរិវេណសួននាគសន្ដិភាព ដោយមានការកម្មវិធីកម្សាន្តនានាដូចជាការលេងល្បែងប្រជាប្រិយ ការប្រគុំតន្រ្ដី ការសម្ដែងសិល្បៈ និងរាំកម្សាន្តផងដែរ៕SRP