ខេត្តសៀមរាប៖បុរសម្នាក់បានសម្រេចចិត្តចងកសម្លាប់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច។
ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង២០ ថ្ងៃទី០២ខែ មេសា ឆ្នាំ ២០២២ នៅចំណុចក្រុមទី៨ ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
ជនរងគ្រោះឈ្មោះ ជុន ពន្លក អាយុ៣៥ឆ្នាំ នៅភូមិកេីតហេតុខាងលេី។ តាមការសន្និដ្ឋាននិងត្រួតពិនិត្យរបស់គ្រូពេទ្យអមសាលាដំបូងខេត្ត ជនរងគ្រោះពិតជាស្លាប់ដោយសារធ្វេីអត្តឃាតចងកពិតប្រាកដមែន។
មូលហេតុជនរងគ្រោះ មានវិបត្តិក្នុងគ្រួសាប្រពន្ធលេង។ ក្រោយពីបានពិនិត្យ សមត្ថកិច្ចបានប្រគល់សាកសពអោយក្រុមគ្រួសារយកទៅធ្វេីបុណ្យនៅវត្តគោកប៉ាទ្រី៕SRP

