សមត្ថកិច្ចចម្រុះខេត្តសៀមរាប បង្ក្រាបបទល្មើសនេសាទ ដកហូតវត្ថុតាងមួយចំនួន តែមនុស្សរត់អស់

0

ខេត្តសៀមរាប៖សមត្ថកិច្ចចម្រុះខេត្តសៀមរាប បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ដកហូតបានវត្ថុតាងមួយចំនួន ចំណែកអ្នកប្រព្រឹត្តបានរត់គេចខ្លួនបាត់។

ការបង្ក្រាបធ្វើឡើង នៅថ្ងៃទី៣១ខែមីនា ឆ្នាំ២០២២​ ចំណុចភូមិទី៧ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប។

មន្ត្រីនៅក្នុងហេតុការណ៍បានប្រាប់ថា ការបង្ក្រាបបទល្មើសនេសាទនេះ បានដកហូតវត្ថុតាងបទល្មើសជលផល ដែលត្រូវបានជនសង្ស័យយកមកទំលាក់ចោល (ជនសង្ស័យបានដោះម៉ាសុីនចេញហើយរត់គេចខ្លួនបាត់)។

មន្ត្រីបានបន្តថា បទល្មើសជលផល រួមមាន៖ឧបករណ៍អួនអូសទឹកសាប២គ្រឿង​ និងខ្សែភ្លេីងឆក់១ខ្សែប្រវែង​ ៣០ម៉ែត្រ។-កាណូតសំបកឈើ២គ្រឿង​ម៉ាសុីនម៉ាកនីសាន​ កម្លាំង១៨០សេះ២គ្រឿង។ កាណូតសំបកកាវ១គ្រឿង(គ្មានម៉ាសុីន)ផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមីនាឆ្នាំ ២០២២ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារ របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាដាច់ណាត់ ឲ្យអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ទប់ស្កាត់បង្ក្រាបបទល្មើសនេសាទគ្រប់ប្រភេទ។ ការបញ្ជារបស់នាយករដ្ឋមន្ត្រីធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មានថាបទល្មើសនេសាទបានកើតមានយ៉ាងពេញបន្ទុកនៅក្នុងបឹងទន្លេសាប៕SRP