រថយន្តបុកម៉ូតូ នៅស្រុកជីក្រែង បណ្ដាលឲ្យស្លាប់ម្នាក់

0

ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់បាត់បង់ជីវិតខណៈ កំពុងជិះម៉ូតូត្រូវបានរថយន្តបុកពេញទំហឹង។

ហេតុការណ៍បានកើតឡើងម៉ោង២៣ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅលើផ្លូជាតិលេខ៦ ត្រង់ចំណុចភូមិសំរោងកញ្ចោច ឃុំឫស្សីលក ស្រុកជីក្រែង។

របាយការណ៍របស់សមត្ថកិច្ចខេត្តសៀមរាបបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្ត(មិនស្គាល់ម៉ាក)បេីកបរពីលិចទៅកេីត បានបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីមសេរី២០០៣ពណ៌ខ្មៅគ្មានស្លាកលេខ បណ្ដាលឱ្យស្លាប់មនុស្សម្នាក់តែម្ដង។ ជនរងគ្រោះឈ្មោះ ជិន គ្រុយ ភេទប្រុស អាយុ២១ឆ្នាំនៅភូមិឃុំកេីតហេតុ។ ករណីនេះក៏ខូចខាតម៉ូតូ១គ្រឿងឯ ចំណែករថយន្តបង្កបេីកគេចខ្លួនបាត់។
បើតាមរបាយការណ៍មូលហេតុ អ្នកបើកបររថយន្តបេីកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន៕SRP