ខេត្តសៀមរាប៖ភោជនីយដ្ឋាន ពពែមាស ដែលមិនសូវល្បី ទីតាំងនៅក្រុងសៀមរាប បានរងការចោទប្រកាន់ថា មិនបើកលុយឲ្យបុគ្គលិក ខណៈនាងសុំឈប់ ដោយសារតែនាងឈឺ ប៉ុន្តែថៅកែភោជនីយដ្ឋាន មិនបានបើកលុយឲ្យនាងនោះទេ។ នេះបើយោងតាមអាខោនហ្វេសប៊ុកមួយដែលបានផ្ញើតាមឆាតចូលផេកផ្លូវការរបស់សារព័ត៌មានសៀមរាបប៉ុស្ដិ៍ នៅរសៀលថ្ងៃពុធនេះ។
ខាងក្រោមនេះជាសាររបស់បុគ្គលិក ដែលបានផ្ញើរមកអង្គភាពសារព័ត៌មានសៀមរាបប៉ុស្ដិ៍៖ ខ្ញុំចង់អោយខាងបងជួយរកយុត្តិធម៌អោយខ្ញុំផង ខ្ញុំធ្វើការ នៅភោជនីយដ្ឋាន ពពែមាស ខ្ញុំសុំមេឈប់ធ្វើការ ព្រោះខ្ញុំឈឺ គាត់អត់បេីកលុយអោយខ្ញុំ ហេីយថែមទាំងប្រេីពាក្យសម្ដីអសុរោះមកខ្ញុំថែមទៀតបង។
បុគ្គលិករូបនោះបន្តថា មុនដំបូងគាត់និយាយថា អ្នកឈប់អត់ប្រាប់គាត់ គាត់អត់បេីកលុយអោយ .. ដល់តែខ្ញុំសុំឈប់ធ្វើការ ខ្ញុំប្រាប់គាត់ហើយតែគាត់ក៏អត់បេីកលុយអោយខ្ញុំដដែលបង។
បុគ្គលិកនោះដដែលបន្តថា ភោជនីយដ្ឋាន ពពែមាស នៅផ្ផ្លូវ៦០ខេត្តសៀមរាប។ ប្រាក់ខែរបស់នាងចំនួន ១៥០ដុល្លារ។ នាងបន្តថា ធ្វើចឹងមានផលប៉ះពាល់អ្វីដែលទេបង ខ្ញុំគ្រាន់តែចង់បានកម្លាំងញើសឈាមខ្ញុំទេបង🙏🏻😭នេះបញ្ហាដែលខ្ញុំសុំឈប់ធ្វើការបង។
ចំពោះការចុះប្រកាន់របស់បុគ្គលិកបែបនេះ អង្គភាពសារព័ត៌មានសៀមរាបប៉ុស្ដិ៍ នៅពុំទាន់ទទួលបានការបំភ្លឺណាមួយពី ថៅកែភោជនីយដ្ឋានពពែមាស នៅឡើយទេ។ សុំបញ្ជាក់ថាភោជនីយដ្ឋានពពែមាស ស្ថិតនៅតាមដងផ្លូវ ៦០ម៉ែត្រក្នុងភូមិចុងកៅស៊ូសង្កាត់ស្លក្រាមក្រុងសៀមរាប ខេត្តសៀមរាប៕SRP

