សម្ដេច ស ខេង កោតសរសើរមន្ត្រីទាំងអស់ ដែលបានចូលរួមចំណែកធានាសន្ដិសុខ សម្រាប់ការបោះឆ្នោតនាពេលកន្លងមក

0

ភ្នំពេញ៖អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការអន្ដរស្ថាប័ន ស្ដីពីកិច្ចការ ការពារការរៀបចំការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០២២-២០២៤ នៅថ្ងៃចន្ទនេះ
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) មានប្រសាសន៍បន្ថែមថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាម គ.ស.អ សម្ដេច បានសម្ដែងការកោតសរសើរដោយស្មោះចំពោះ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក-លោកស្រី ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជាពិសេសការធានាស្ថិរភាពសន្ដិសុខសម្រាប់ការបោះឆ្នោតនាពេលកន្លងមក។

នៅទីស្ដីការក្រសួងមហាផ្ទៃ សម្តេចស ខេង បានមានប្រសាសន៍បន្ដថា ការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ បានបោះឆ្នោតជាច្រើនលើក និងច្រើនសារនាពេលកន្លងទៅ រួមទាំងការបោះឆ្នោត ជាបន្ដបន្ទាប់នាពេលខាងមុខ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ ប្រកបដោយមោទកភាពជាតិ ដែលជាសក្ខីភាពនៃឆន្ទៈនយោបាយ និងការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញឱ្យមានអភិបាលកិច្ចល្អ បន្ដអនុវត្តនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងថ្នាក់មូលដ្ឋាន ដែលជាជំរឿននយោបាយ សម្រាប់ការអភិវឌ្ឍដ៏សមស្រប និងល្អប្រសើរបំផុតសម្រាប់កម្ពុជា៕SRP