លោកសុក ផេង៖ «គណបក្សប្រជាជនកម្ពុជា » ជាគណបក្សដែលតម្កល់នូវសន្តិភាពជាធំ

0

ខេត្តកំពង់ចាម៖ថ្លែងនៅរសៀល ថ្ងៃអាទិត្ស ម្សិលមិញ ក្នុងឱកាសសំណេះសំណាល ជាមួយគ្រូបង្រៀន និង​ក្រុម​គ្រូ​ពេទ្យ​ នៅស្នាក់ការគណបក្សឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម​ លោក សុក ផេង រដ្ឋលេខាធិការទីស្ដីការគណ:រដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានឃុំល្វាលើ បានបញ្ជាក់ថា គណបក្ស ប្រជាជនកម្ពុជា ជាគណបក្សដែលតម្កល់នូវសន្តិភាពជាធំ ហើយបាននាំសេចក្ដីសុខសាន្តរបស់ប្រជាជនទូទៅ​។ លោកក៏បានស្នើឲ្យបងប្អូន ប្រជាពលរដ្ឋ​ រួមគ្នារក្សាការពារសន្តិភាព ដែលរកបានដោយលំបាកនេះ ឲ្យបានគង់វង្ស​ផងដែរ​។

លោកសុក ផេង ក៏បានរំលឹកពីអតីតកាល ដែលប្រទេសកម្ពុជាធ្លាក់ក្នុងភ្លើងសង្រ្គាម។ បច្ចុប្បប្រទេសកម្ពុជាបានទទួលសុខសន្តិភាពពេញលេញ ក៏ដោយសារតែថ្នាក់ដឹកយើងឈ្លាសវៃ គឺសម្តេចតេជោ ហ៊ុន សែន ដែលបានហ៊ានយកជីវិតធ្វើជាដើមទុន ហើយបាននាំសន្តិភាព ជូនដល់ប្រទេសជាតិនិងប្រជាជនរហូតមកដល់សព្វថ្ងៃនេះ។ នៅថ្ងៃនេះសូមថ្លែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងស្មារតីទទួលខុសត្រូវ ក្នុងកិច្ចការងារសង្គមរបស់ លោកគ្រូ អ្នកគ្រូពេទ្យ នៅក្នុងបរិបទកូវីដ-១៩ ចាប់តាំងពីចុងឆ្នាំ២០១៩ ដល់បច្ចុប្បន្ន មានការមមាញឹកយ៉ាងខ្លាំង ដូចជាការផ្ដល់សេវាថែទាំ និងព្យាបាលអ្នកជំងឺទូទៅ ក៏ដូចជាអ្នកជំងឺកូវីដ-១៩។ ក្នុងនោះផងដែរគ្រូបង្រៀន ក៏បានរួមចំណែកអប់រំ ណែនាំផ្ដល់នូវចំណេះដឹង ចំណេះធ្វើ និងបណ្ដុះបណ្ដាល ដល់សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សីផងដែរ៕SRP