ខេត្តសៀមរាប៖លោកព្រិន្ទបាលឯក លក្ខិណា វីរៈរិទ្ធ បានសារភាពថថា ការខាំ កូនក្មេងនោះ ដោយសារតែព្រោះខ្នាញ់ពេក។ មុនពេលកើតហេតុនៅថ្ងៃទី១៨ ខែមីនាឆ្នាំ២០២២ុំ លោកលក្ខិណា វីរៈរិទ្ធ និង ម្តាយ ព្រមទាំងកុមារីជនរងគ្រោះ បាននាំគ្នាទៅ ដើរលេងនៅខេត្តព្រះសីហនុ ធ្វើដំណើររៀងៗខ្លួន ដើម្បី ទៅជួបគ្នា នៅសាលានគរបាលជាតិមិត្តភាព កម្ពុជា -វៀតណាម ក្នុងខេត្តកំពង់ស្ពឺ។ នៅពេលជួបគ្នា លោក លក្ខិណា វីរៈរិទ្ធ បានធ្វើសុំពរកុមារីជនរង គ្រោះ តែកុមារី មិនព្រម ស្រាប់តែក្រោយ មក ជនបង្កបានធ្វើសកម្មភាពខាំ និងដាល់ ទៅលើកុមារី ជាច្រើនកន្លែង លើរាងកាយ ខណៈពេលដែលម្តាយក្មេងរងគ្រោះចូលបន្ទប់ទឹក។ នៅពេលម្តាយមក ស្រាប់តែគេឆ្លើយដោះសារថា ខាំ កូនលេង ព្រោះខ្នាញ់ពេក។ លុះ នៅថ្ងៃទី១៩ ខែមីនានេះ លោក លក្ខិណា វីរៈរិទ្ធ បានឈ្លោះគ្នាជាមួយម្តាយក្មេងរងគ្រោះ ដែលក្នុងថ្ងៃននោះជនបង្ក បានធ្វើសកម្មភាពខាំ និងវាយលើកុមារីបន្ថែមទៀត នៅពេលម្តាយជនរងគ្រោះមិននៅ ធ្វើឱ្យកុមារីទន់ខ្លួន និងអស់កម្លាំង រើ បំរាស់ ពុំរួច។ នេះបើយោងតាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញ។
នៅរសៀលថ្ងៃព្រហស្បតិ៍ ម្សិលមិញ លោក ជួន សុរាសី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប បានសម្រេចដាក់ពន្ធនាគារ លោកលក្ខិណា វីរៈរិទ្ធ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន តាមក្រមព្រហ្មទណ្ឌ ២១៩ ចំណុច ១ ចោទពី បទហឹង្សា ដោយមានស្ថានទម្ងន់ទោស ទាក់ទង និង ជនរងគ្រោះ ចាប់ពី២ ឆ្នាំ ទៅ៥ឆ្នាំ និង ពិន័យជាទឹកប្រាក់ ពី ៤លាន ទៅ១០ លាន រៀល។ ជនសង្ស័យមានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លរក្រាម ក្រុងសៀមរាប។ ចំណែកម្តាយកុមារីរងគ្រោះ មានឈ្មោះ តាំង សុខ ហ្គេច និងកូនស្រី ឈ្មោះ អ៉ឹង សុខកណ្ណិកា អាយុ១ ឆ្នាំ៣ខែ រស់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
សូមបញ្ជាក់ថា លក្ខិណា វីរៈរិទ្ធ មានតួនាទីជាព្រិន្ទបាលឯក អត្តលេខ 71848 ឋានៈនាយរងផ្នែកគ្រប់គ្រងសហគ្រាសគ្រឹះស្ថាន ឯកជននៃស្នងការនគរបាលខេត្តសៀមរាប ត្រូវបានសមត្ថកិច្ចជំនាញធ្វើការឃាត់ខ្លួន នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ នៅសាលា នគរបាលជាតិមិត្តភាព កម្ពុជា-វៀតណាម ក្នុងខេត្តកំពង់ស្ពឺ ខណ:ជនសង្ស័យទៅរៀនវគ្គបំប៉នជំនាញសន្តិសុខផ្ទៃក្នុង។ កុមារីរងគ្រោះ បាន ចេញពីមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប វិញហើយនៅថ្ងៃម្សិលមិញ៕SRP

