ខេត្តសៀមរាប៖បុរសចំនួន២នាក់បានចងកសម្លាប់ខ្លួននៅកន្លែងផ្សេងគ្នា។
ហេតុការណ៍ទី១កើតឡើងនៅវេលាម៉ោង១៧.០០នាទីថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២២ នៅចំណុក្បាលភ្នំតាទោះ ភូមិជប់ ឃុំជប់តាត្រាវ ស្រុកអង្គរធំ (សពមានសភាពហើម)។ ជនរងគរោះឈ្មោះណៃ រុាំ ភេទប្រុស អាយុ៤៣ឆ្នាំរស់នៅភូមិជប់ ឃុំជប់តាត្រាវ ស្រុកអង្គរធំ។ សមត្តកិច្ចបានចុះទៅពិនិត្យជុំវិញកន្លែងកើតហេតុ ពុំមានស្លាកស្នាមអ្វីពាក់ពន្ធ័បទល្មើសនោះទេ។ ជនរងគ្រោះជាមនុស្សញៀនស្រា។
ករណីទី២នៅវេលាម៉ោង១៦.៥០ នាទីថ្ងែទី២៣ ខែមីនាឆ្នាំ២០២២ នៅចំណុចដើមស្វាយ ខាងក្រោយផ្ទះ ស្ថិតក្នុងភូមិនគរភាស២ ឃុំនគរភាស ស្រុកអង្គរជុំ។ ជនរងគ្រោះឈ្មោះ បូ រើន ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរធ្វើស្រែ។
កម្លាំងនគរបាលប៉ុស្តិ៍នគរភាស បានចុះទៅពិនិត្យលើសាកសព និងជុំវិញកន្លែងកើតហេតុ ពុំមានស្លាកស្នាមអ្វីលើខ្លួនសាកសព ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ។ មូលហេតុគាត់មានជំងឺប្រចាំកាយរ៉ាំរ៉ៃ និងមានវិបត្តិផ្លូវចិត្ត៕SRP

