ភ្នំពេញ៖ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ(ពេទ្យលោកសង្ឃ) នៅ
នៅថ្ងៃចន្ទ នេះ សម្តេចហ៊ុន សែន បានថ្លែងប្រាប់ក្រសួងសុខាភិបាល ឲ្យសិក្សាពីលទ្ធភាពក្នុងការវះកាត់ ដើម្បីប្តូរក្រលៀននៅក្នុងប្រទេស ខណៈកម្ពុជា បច្ចុប្បន្ន ក៏មានសមត្ថភាពធ្វើបានដែរ គ្រាន់តែថាកន្លងមក យើងមិនមានការផ្សព្វផ្សាយ ឲ្យទូលំទូលាយ ព្រោះដោយសារតែខ្លាចមានការជួញដូរក្រលៀន ឬអវយវៈនោះ។
នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការបង្កើនសមត្ថភាពរបស់គ្រូពេទ្យ គឺជារឿងសំខាន់ បូកនឹងការការពង្រឹងបន្ថែមទៀត នូវក្រមសីលធម៌វិជ្ជាជីវៈពេទ្យ ដើម្បីធានាការព្យាបាលមានប្រសិទ្ធភាព និងសុវត្ថិភាព៕SRP

