ខេត្តសៀមរាប៖ទ្រព្យសម្បត្តិក្នុងផ្ទះរបស់ប្រជាពលរដ្ឋ ចំនួន ៤ផ្ទះ នៅស្រុកបន្ទាយស្រីបានរងការបាត់បង់ខណៈដែលចោរលួចកាលពីយប់មិញ បើគិតជាប្រាក់រាប់ម៉ឺនដុល្លារ។
របាយការណ៍របស់សមត្ថកិច្ចខេត្តសៀមរាបបានឲ្យ សៀមរាបប៉ុស្តិ៍ ឲ្យដឹងថា នៅវេលាម៉ោង១និង៤០នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ មានករណីអំពើលួច នៅចំណុចមុខផ្សារបន្ទាយស្រី ស្ថិតនៅភូមិបន្ទាយស្រី ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាបមានចំនួន៤ផ្ទះ។
របាយការណ៍បានបន្តថា ជនរងគ្រោះដូចខាងក្រោម៖
ផ្ទះទី១ ឈ្មោះ ញឹម ស្រីខួច ភេទស្រី អាយុ៣០ ឆ្នាំសម្ភារបាត់បង់ រួមមាន៖ មាស ៨ជី , បណ្តោងខ្សែកផ្លាទីន ចំនួន០១តម្លៃ ៣៥០$ , លុយបាត ៧០០០បាត , លុយដុល្លា ១០៧០ $ , និងលុយរៀល ចំនួន ៩៦០០០០៛។
ផ្ទះទី២ឈ្មោះ សៅ សាណា ភេទស្រីអាយុ ២៨ឆ្នាំ សម្ភារៈបាត់បង់រួមមាន៖ ខ្សែជើងផ្លាទីនមួយខ្សែតម្លៃ២២០$ , លុយនៅក្នុងកូនជ្រូក ៥០០$ , លុយនៅក្នងកាបូប ៥៥០០០០៛ និងទូរស័ព្ទមួយគ្រឿងម៉ាក OPPO Reno 4 ប្រើលេខ ០៣១ ២ ៣៣៣៣ ៧៣ និង ០៩៥ ៤៣០០៩១។
ផ្ទះទី៣ឈ្មោះ ទឹត្យ សុវណ្ណា ភេទស្រី អាយុ ៥៦ឆ្នាំ សម្ភារៈ បាត់បង់រួមមាន : លុយដុល្លា ១៧០ $ , និងលុយរៀល ១០០០០០០ ៛ (បន្ទប់គ្មានទ្វារ)
ផ្ទះទី៤ឈ្មោះ នៅ កុសល ភេទប្រុសអាយុ ៦១ឆ្នាំ សម្ភារៈបាត់បង់រួមមាន : ទូរស័ព្ទដៃមួយគ្រឿងម៉ាក Samsung J 6។ ជុំវិញករណីនេះ កម្លាំងសមត្ថកិច្ចកំពុងស្វែងរកតាមចាប់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមនីតិវិធី៕SRP

