ផ្ទះមួយខ្នង នៅស្រុកពួក បានរងការឆាប់ឆេះ ដោយសារម្ចាស់ដុត

ខេត្តសៀមរាប៖ផ្ទះមួយខ្នងបានរងការឆាប់ឆេះទាំងស្រុង ដោយសារម្ចាស់ដុត។ ហេតុការណ៍បានកើតឡើង នៅម៉ោង០៨និង៤៥នាទី ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ នៅចំណុចភូមិពង្រថ្មី ឃុំសសរស្តម្ភ ស្រុកពួក។

សមត្ថកិច្ចស្រុកពួកបានឲ្យដឹងថា ករណីអគ្គិភ័យនេះ បណ្ដាលឲ្យ ខូចខាត៖ ផ្ទះ១ខ្នង ទំហំ ៦ម៉ែត្រ x ៨ម៉ែត្រ សង់ពីឈើ ក្រាលក្ដារ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី (ខូចខាត អស់ទាំងស្រុង).ឆេះស្រូវ ៤ការ៉ុង និងសម្ភារប្រើប្រាស់ មួយចំនួនផ្សេងទៀត។ ម្ចាស់ផ្ទះឈ្មោះ ឈាន តក់ ភេទប្រុស អាយុ ៦៥ឆ្នាំ។

សមត្ថកិច្ចបានបន្តថា មូលហេតុ៖ ម្ចាស់ផ្ទះជាអ្នកដុត ព្រោះគាត់មានជំងឺប្រចាំកាយ (ជម្ងឺ សសៃប្រសាទ)។ករណីនេះ មិនបណ្តាលឲ្យប៉ះពាល់ដល់អាយជីវិតមនុស្ស និងសត្វទេ៕SRP