លោកហ៊ុន ម៉ាណែត៖ នៅក្នុងគ្រោះវិបត្តិជំងឺកូវីដ សម្តេចតេជោ បានទិញវ៉ាក់សាំង និងរៀបចំការព្យាបាលជូនប្រជាពលរដ្ឋ

ខេត្តតាកែវ៖លោកហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា នៅក្នុងគ្រោះវិបត្តិនៃជំងឺកូវីដ-១៩ ដែលជាហេតុការណ៍ថ្មីៗនេះ គឺការបញ្ចប់វិនាសកម្មបង្កឡើងដោយជំងឺកូវីដ ដែលបានឆក់យកជីវិតប្រជាពលរដ្ឋ យ៉ាងច្រើនក្នុងរយៈពេលដ៏ខ្លី ប៉ុន្តែដោយសារ សម្តេចតេជោ បានធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្របានរហ័សត្រឹមត្រូវ និងប្រកបដោយភាពហ្មត់ចត់ និងការទទួលខុសត្រូវ ទាំងក្នុងការទិញវ៉ាក់សាំង និងរៀបចំការព្យាបាលជូនប្រជាពលរដ្ឋ។ ប្រសិនបើការសង្គ្រោះមានភាពយឺតយ៉ាវ នោះមហាវិនាសកម្មទាំងបីធំៗខាងលើនេះ ប្រហែលជាអាចនឹងលេបត្របាក់យកជីវិតប្រជាពលរដ្ឋ ច្រើនសន្ធឹកសន្ធាប់ ជាងដែលបានកើតមានទ្បើងមកនេះ ហើយក៏នឹងបង្កជាផលវិបាកតជំនាន់ផងដែរ។

ការបញ្ជាក់របស់លោកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកបានធ្វើឡើងនៅក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានាក្នុង វត្តសំរោងរ័ត្នស្ថិតក្នុងភូមិចុងអង្ករ ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ នៅថ្ងៃទី៧ ខែមីនាម្សិលមិញ៕SRP