ខេត្តបាត់ដំបង៖លោកសុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃអាទិត្យ នេះ បានអញ្ជើញចុះពិនិត្យដំណើរការ គម្រោងធ្វើឲ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ៥ ដោយធ្វើការចាក់កៅស៊ូប្រភេទ AC បន្ថែមពីលើ (Overlay AC) ប្រវែង២,០០០ម៉ែត្រ ទទឹង ៩.៥០ម៉ែត្រ និងកម្រាស់ ០.០៣ម៉ែត្រ នៅត្រង់កំណាត់ផ្លូវចាប់ពីរូបសំណាកលោកតាដំបងគ្រញូង ដល់រង្វង់មូលព្រាបស ក្រុងបាត់ដំបង ដែលជាគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង៕

