សម្ដេចហ៊ុន សែន អវិជ្ជមានកូវីដ-១៩

0

ភ្នំពេញ៖សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសថា ខ្លួនសម្ដេច មិនមានជំងឺកូវីត19 នោះទេ។

សម្តេចហ៊ុនសែន បានបញ្ជាក់ថា បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ក្រោយពីការធ្វើតេស្តជាថ្មីម្តងទៀតខ្ញុំត្រូវបានបញ្ជាក់ថាអវិជ្ជមានកូវីដ.១៩។
ហេតុដូចនេះខ្ញុំត្រូវបញ្ចប់ការធ្វើចត្តាឡីសក័និងចេញធ្វើការងារធម្មតាឡើងវិញ។ សូមជូនបងប្អូនជនរួមជាតិសូមជួបតែសេចក្តីសុខសេចក្តីចម្រើន។

សូមរំលឹកថារយៈពេលក្នុងសប្តាហ៍មុននេះ សម្ដេចហ៊ុន សែន បានប្រកាសថាសម្ដេចបានប៉ះ ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ.១៩។

តាមរយៈហ្វេសប៊ុកផេករបស់សម្ដេចហ៊ុន សែនបានសរសេរថា ដោយសារខ្ញុំបានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ.១៩។
ដើម្បីធានាកុំឱ្យមានការឆ្លងបន្តដែលអាចចេញពីខ្លួនខ្ញុំក្នុងពេលកំពុងមានការសង្ស័យខ្ញុំសម្រេចដាក់ខ្លួនធ្វើចត្តាឡីស័កមួយរយ:ពេលខ្លីសិន។ ខ្ញុំនឹងរស់នៅដាច់ដោយឡែកតែខ្ញុំនៅតែបន្តធ្វើការតាមទម្លាប់ដូចដែលខ្ញុំបានធ្វើ
កាលពីធ្វើចត្តាឡីស័ក៣លើកមុនៗនោះដែរ។ ខ្ញុំមិនទាន់លុបចោលកម្មវិធីសម្រាប់សប្តាហ៍ក្រោយនៅឡើយទេ។ខ្ញុំនឹងបន្តធ្វើតេស្តដើម្បីបញ្ជាក់ពីលទ្ធផលវិជ្ជមានឬអវិជ្ជមានកូវីដ.១៩ដើម្បីបញ្ចប់ការធ្វើចត្តាឡីស័កសម្រាប់រូបខ្ញុំដែលខ្ញុំនឹងជូនព័ត៌មានតាមក្រោយ៕SRP