ខេត្តកំពង់ស្ពឺ៖លោកហ៊ុន ម៉ានី បានមានប្រសាសន៍ថា៖«ដំបូន្មានរបស់ចាស់ទុំ ប្រៀបដូចជាទឹកអម្រិត»។
លោកហ៊ុន ម៉ានី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ថ្លែងបែបនេះក្នុងពិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី២៦ ខែកុម្ភ: ម្សិលមិញ។
ទន្ទឹមនេះ លោក ហ៊ុន ម៉ានី ក៏បានសង្កត់ធ្ងន់ចំពោះអត្ថន័យនៃប្រយោគខាងលើ ដោយផ្សារភ្ជាប់ទៅនឹងមេរៀន ដែលលោកទទួលបានក្នុងនាមជាកម្មាភិបាលវ័យក្មេងរបស់គណបក្សប្រជាជនមួយរូប។
លោកបានមានប្រសាសន៍ថា៖ «ដោយមានការអប់រំ បណ្តុះបណ្តាល ណែនាំពីប្រមុខថ្នាក់ដឹកនាំ កម្មាភិបាលវ័យក្មេងរបស់គណបក្សប្រជាជនទាំងអស់ បានយល់ច្បាស់ពីគុណតម្លៃនៃការចេះគោរពចាស់ទុំ និងការរួមបំពេញការងារជាមួយគ្នាដោយមិនមានប្រកាន់វ័យ»៕SRP

