បើគ្មានគ្រោះថ្នាក់ចរាចរណ៍នោះទេ ម្ល៉េះរថយន្តដឹកឈើនេះ ឆ្លងផុតខេត្តសៀមរាបបាត់

0

ខេត្តសៀមរាប៖ប្រសិនគ្មានករណីគ្រោះថ្នាក់ចរាចរណ៍នោះទេ ម៉្លេះរថយន្តដឹកឈើមួយគ្រឿងបានឆ្លងកាត់ខេត្តសៀមរាបបាត់ទៅហើយ។

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប នៅថ្ងៃម្សិលមិញ បានប្រគល់ទៅខណ្ឌរដ្ឋបាលព្រៃឈើស្រុកប្រាសាទបាគងដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ស្តីពីព្រៃឈើក្រោយពីបានរឹបអូសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រួចមក។

នគរបាលខេត្តសៀមរាបបានឲ្យដឹងថា រថយន្តដឹក បទល្មើសដឹកផល អនុផលព្រៃឈើខុសច្បាប់ម៉ាកកាម៉ារីបាឡែនពណ៌សពាក់ស្លាកលេខភ្នំពេញ 2Q 5242 គ្មានលិខិតអនុញ្ញាត ឆ្លូងខេត្តសៀមរាប។

នគរបាលបានបន្តថាក្រោយរឹបអូសរថយន្តកម្លាំងចម្រុះរកឃេីញឈើរួមមាន៖ឈើធ្នង់ ចំនួន.១៨ដុំ ស្មេីនឹង០.៨៩១ម៉ែត្រគូប។

សូមរំលឹកថា ហេតុការណ៍បង្កគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង២០និង០០នាទី តាមផ្លូវជាតិលេខ០៦ ស្ថិតនៅភូមិរកាកំបុត ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប៕SRP