ក្មេងប្រុសអាយុ៣ឆ្នាំ លង់ទឹកស្លាប់ នៅតំបន់ផែរចុងឃ្នៀស

0

ខេត្តសៀមរាប៖ក្មេងប្រុសម្នាក់បានលង់ទឹកស្លាប់ ខណៈម្ដាយកំពុងជាប់រវល់។

ហេតុការណ៍បានកើតឡើង នៅថ្ងៃទី​ ២៤ ខែកុម្ភ: ឆ្នាំ ២០២២ វេលាម៉ោង១១និង១០នាទី នៅចំនុចតាមបណ្តោយព្រែកខាងកើតផ្លូវចុះកំពង់ផែរចុងឃ្នៀសទៅស្តង់ត្រី។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ​ ង៉ុយ ចិត្រា ភេទប្រុស​អាយុ​៣ឆ្នាំ មានទីលំនៅភូមិទី៤ សង្កាត់ចុងឃ្នៀស​ក្រុងសៀមរាប។ ឪពុកឈ្មោះ ឃឿត ង៉ុយ អាយុ​២៩ឆ្នាំ​ មុខរបរនេសាទ។ ម្តាយឈ្មោះ សាន​ ស៊ីណែត អាយុ២៧ឆ្នាំ មុខរបរមេផ្ទះ។

សមត្ថកិច្ចបន្តថាមូលហេតុ ម្តាយរវល់លាងចាននៅខាងក្រោយផ្ទះ ហើយទុកកូនអោយលេងតែម្នាក់ឯងនៅខាងមុខផ្ទះ( ផ្ទះបណ្តែតទឹក)។

សមត្ថកិច្ចបញ្ជាក់ថាកំលាំងប៉ុស្តិ៍ចុះទៅដល់ផ្ទះសព ប៉ុន្តែក្រុមគ្រួសារមិនបានដាក់ពាក្យបណ្តឹងឫស្នើសុំអោយធ្វើកោសល្យវិច័យនោះទេ។ បច្ចុប្បន្នសពត្រូវក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕SRP