គ្រូភ្លេងម្នាក់ ដេកស្លាប់នៅក្នុង ព្រះវិហារ ព្រះយ៊េស៊ូជាក្តីសង្ឃឹម រហូតស្អុយរលួយទើបមានអ្នកដឹង

0

ខេត្តសៀមរាប៖គ្រូភ្លេងម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ រហូតស្អុយរលួយទើបមានអ្នកដឹង។

ករណីនេះនៅម៉ោង ១២ និង ១០ នាទី ថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០២២ នៅចំណុច: ព្រះវិហារ ព្រះយ៊េស៊ូជាក្តីសង្ឃឹម ឡាយហ៌សៀមរាប ស្ថិតនៅក្រុមទី៩ នៅភូមិវត្តបូព៌ សង្កាត់ សាលាកំរើក ក្រុងសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងជនរងគ្រោះមានឈ្មោះ សុខ កានឹង ភេទប្រុសអាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូភ្លេង ស្នាក់នៅ ភូមិ សង្កាត់ កើតហេតុខាងលើ។

របាយការណ៍របស់សមត្ថកិច្ចបានបង្ហាញថា យោងតាមការបំភ្លឺរបស់ឈ្មោះ ព្រៀម បារាំង ភេទប្រុស អាយុ ៣២ឆ្នាំមុខរបរ គ្រូបង្រៀនភ្លេង ត្រូវជាមិត្តរួមការងាររបស់ជនរងគ្រោះ។ នៅវេលាម៉ោង ១២.០០នាទី ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២២ រូបខ្ញុំបានដឹកកូនទៅដាក់សាលារៀនសុវណ្ណភូមិទី២ ក្បែរវត្តរាជបូព៌ រួចខ្ញុំបានជិះម៉ូតូមកទីតាំងព្រះវិហារព្រះយេស៊ូក្តីសង្ឃឹម ដែលជាទីតាំងរបស់ខ្ញុំបង្រៀនភ្លេង ក្នុងគោលបំណងទៅសួរសុខទុក្ខ ឈ្មោះ សុខ កានឹង ហៅកាលែប ភេទប្រុស ជាគ្រូបង្រៀនភ្លេងដូចគ្នា នៅក្នុងព្រះវិហារ ដោយខានជួបគ្នាអស់រយៈពេលមួយសប្តាហ៍ទៅហើយ ព្រោះខ្ញុំបានខលតាមហ្វេសប៊ុកឈ្មោះ Sok kalep របស់គាត់ផ្ទាល់ ប៉ុន្តែមិនអាចទំនាក់ទំនងបាន។

ឈ្មោះ ព្រៀម បារាំង បន្តថា នៅពេលខ្ញុំទៅដល់ព្រះវិហារនោះ ហើយក៏ឃើញទ្វាររបងបិទផ្អឹបនឹងគ្នា មិនបានចាក់សោរ ឬដាក់គន្លឹះនោះទេ បន្ទាប់មករូបខ្ញុំបានរុញទ្វាររបងចូលទៅក្នុង រួចទាញទ្វារកញ្ចក់អគារ ដើម្បីបើកចូលដោយទ្វារនោះ ហើយក៏មិនបានចាក់សោរផងដែរ។  ពេលបើកទ្វារភ្លាម ខ្ញុំបាទធុំក្លិនស្អុយ ក៏សម្លឹងរកមើលបរិវេណតុក្បែរកន្លែងកញ្ចក់ ចិញ្ចឹមគ្រែ ក៏ស្រាប់តែឃើញឈ្មោះ សុខ កានឹង បានអង្គុយលុតជង្គង់ផ្កាប់មុខលើឥដ្ឋការ៉ូ ហើយឃើញមានស្នាមសើម និងហើម ភ្លាមនោះ រូបខ្ញុំបានទាក់ទងទៅអ្នកទទួលខុសត្រូវខាងព្រះវិហារ ឈ្មោះ នាត យ៉ានុត ភេទស្រីអាយុ ២៨ឆ្នាំ ពីហេតុការណ៌ ដែលខ្ញុំបានឃើញទៅគាត់ ដើម្បីជួយមើលនិងដឹងឮជាមួយគ្នា រួចខ្ញុំបាទបានប្ដឹងរាយការណ៍ជូនសមត្ថកិច្ចតែម្ដង។ 

ឈ្មោះ ព្រៀម បារាំង បានបញ្ជាក់ថា ជនរងគ្រោះ ក្នុងពេលកន្លងមក ធ្លាប់មានជំងឺប្រចាំកាយជំងឺបេះដូងតាំងពីតូចមកហើយ (បេះដូងរីក) ដោយរូបខ្ញុំ ក៏បានឃើញគាត់មានថ្នាំលេបជាប្រចាំថ្ងៃផងដែរ។ 

តាមការពិនិត្យស្លាកស្នាម គ្រប់រាងកាយរបស់សាកសព ពុំអាចពិនិត្យបានទេ ដោយសពមានសភាព ស្អុយរលួយគ្រប់ផ្នែកទាំងអស់ ឡើងជាំខ្មៅ។ ករណីនេះការសន្និដ្ឋាន យោងតាមសាក្សីបំភ្លឺ និង តាមការបញ្ជាក់ពីពេទ្យកោសល្យវិច័យខេត្តសៀមរាប ជនរងគ្រោះស្លាប់ដោយសារ គាំងបេះដូង (មានជម្ងឺប្រចាំកាយ បេះដូងរីកតាំងពីតូច) ក្រោយពិនិត្យបានប្រគល់សាកសពជូនទៅក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមនីតិវិធី៕SRP