រថយន្តសេរីទំនើប ម្ចាស់ស្រវឹងបើកលឿន បុករះម៉ូតូ៣គ្រឿងនិងបង្គោលភ្លើង នៅមុខផ្សារសាមគ្គី បណ្ដាលឲ្យ..

0

ខេត្តសៀមរាប៖រថយន្តសេរីទំនើបមួយគ្រឿងបានបុករះម៉ូតូចំនួន៣គ្រឿងនិងបុកបង្គោលភ្លើងបណ្ដាលឲ្យមនុស្សរងបួស។

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោង២៣និង៥៥នាទី ត្រង់ចំណុចមុខផ្សារសាមគ្គី ស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាមក្រុងសៀមរាប លើផ្លូវជាតិលេខ០៦។

របាយការណ៍របស់ប៉ូលិសខេត្តសៀមរាបបានបង្ហាញថាករណីគ្រោះថ្នាក់ចរាចណ៍នេះ រវាងរថយន្ត១គ្រឿងបុករះលើម៉ូតូរ៉ឺម៉កង់បីC-jing កង់បី(Pass App) ម៉ូតូVivaនិងបង្គោលភ្លើងបំភ្លឺផ្លូវ។

របាយការណ៍បន្តថាភាគីរថយន្តម៉ាកRANGE ROVER  ពណ៌ខ្មៅផ្លាកលេខ 2S-9972ភ្នំពេញ អ្នកបើកបរឈ្មោះសម វូរ៉ា ភេទប្រុស អាយុ៤០រស់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប បើកបរទិសដៅពីកើតទៅលិចភាពស្រវឹង បាបបុកជាមួយម៉ូតូរួមមាន៖ ១ម៉ូតូរ៉ឺម៉កកង់បីម៉ាក C-Jing  ពណ៌ក្រហមផ្លាកលេខ 1A-3425សៀមរាប ម្ចាស់ឈ្មោះជា រិទ្ធី ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប (ចតទុកចោល)។

២.ម៉ូតូម៉ាកVIVA  ពណ៌ខ្មៅផ្លាកលេខ 1B-1861បជ ម្ចាស់ឈ្មោះទឹម ដា ភេទប្រុសអាយុ៤១ឆ្នាំ រស់នៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប (ចតទុកចោល)។

៣.ម៉ូតូកង់បី(Pass App)  ពណ៌ក្រហមផ្លាកលេខ 1A-3425សៀមរាប ម្ចាស់ឈ្មោះគឹម ចេង ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប (ឈប់បែរក្បាលទៅលិច)។

របាយការណ៍បានបញ្ជាក់ថាករណីនេះបណ្ដាលឲខូចបង្គោលភ្លើង១ដើម ម៉ូតូទាំង៣គ្រឿងខាងលើ។ ក្នុងនោះតៃកុងpassAppបានរងរបួសស្រាល។

បើតាមរបាយការណ៍មូលហេតុគ្រោះថ្នាក់ចរាចណ៍នេះដោយសាររខាងថយន្ត បើកបរក្នុងស្ថានភាពស្រវឹងនិងល្បឿនលឿន។ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងនិងយករថយន្តទៅរក្សាទុកនៅស្នាក់ការមាត់ស្ទឹងដើម្បីបន្តនីតិវិធី៕SRP