ខេត្តសៀមរាប៖លោកហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅសៀលថ្ងៃទី២០ ខែកុម្ភ: ម្សិលមិញ បានអញ្ជើញប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប។
យោងតាមសេចក្ដីសម្រេចស្ដីពី ការទទួលស្គាល់ជាផ្លូវការលោកប្រាក់ សោភ័ណ ជាប្រធានស ស យ កខេត្តសៀមរាបលោកជំនួសបន្តពីលោកទៀ សីហា។
លោកប្រាក់ សោភ័ណ ប្រធាន ស.ស.យ.ក. ខេត្តសៀមរាប តាងនាមឲ្យសមាជិក សមាជិកា នៃក្រុមគ្រួសារ ស.ស.យ.ក.ខេត្ត សូមគោរពថ្លែងអំណរគុណ សម្រាប់ការផ្ដល់ទំនុកចិត្តពីសំណាក់ លោកហ៊ុន ម៉ានី ព្រមទាំងធ្វើការប្តេជ្ញាចិត្ត គោរពបទបញ្ជាផ្ទៃក្នុងរបស់ ស.ស.យ.ក. គោលការណ៍ដឹកនាំចង្អុលបង្ហាញ របស់លោកប្រធាន ស.ស.យ.ក ប្ដេជ្ញាគោរពគាំទ្រ និងអនុវត្ត យុទ្ធសាស្ត្រ ឆ្នាំ២០១៨-២០២៣ «យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ» រក្សានូវសាមគ្គីភាពផ្ទៃក្នុងរឹងមាំ ព្រមទាំងខិតខំលើកកម្ពស់សមត្ថភាពយុវជនទាំងក្នុងរង្វង់ក្រុមគ្រួសារ ស.ស.យ.ក. ខេត្តសៀមរាប ដើម្បីចូលរួមជាកម្លាំងចលករមួយថ្មីបន្ថែមទៀតក្នុងកិច្ចការអភិវឌ្ឍសង្គមជាតិ៕SRP

