ខេត្តត្បូងឃ្មុំ៖លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានប្រាប់ដល់ប្រជាពលរដ្ឋ ឲ្យបន្តទៅចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ដូសជំរុញបន្ថែមទៀត ឲ្យបានគ្រប់ៗគ្នា ដោយត្រូវបន្តអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីចៀសឆ្ងាយ ពីជំងឺដ៏កាចសាហាវនេះ។
លោកថ្លែងបែបនេះក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវមជ្ឈមណ្ឌលតះហ្វីសហ៊្សលគូរអាន់នូរ និងសាលាបឋមសិក្សារអាននូរ ស្ថិតក្នុងភូមិតាប៉ាវបំពេញទេស ឃុំរការពរប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៤ ខែកុម្ភៈ ម្សិលមិញុំ
លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងទៀតថា ដោយសារមានសុខសន្តិភាព ទើបយើងមានអ្វីៗ គ្រប់យ៉ាងមកដល់ពេលនេះ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ប្រកបដោយសេចក្ដីសុខ ជាមួយគ្នារហូតមកដល់បច្ចុប្បន្ននេះ មូលហេតុចម្បងនោះគឺ ពលរដ្ឋកម្ពុជា ចេះរគោរពស្រលាញ់គ្នា ទៅវិញទៅមក គ្រប់ជំនឿសាសនា។
លោកក៏បានជំរុញដល់សិស្សានុសិស្សខិតខំរៀនសូត្រ ទាំងចំណេះដឹងទូទៅ វិជ្ជាជីវៈ ជំនាញកំព្យូទ័រ ជាពិសេសផ្នែកពលករជំនាញ នានាឲ្យបានច្រើន ដើម្បីទទួលបាននូវជំនាញពិតៗ សម្រាប់អានាគតខ្លួន និងសង្គមជាតិយើងឲ្យបានរីកចម្រើនទៅមុខបន្តទៀត។
លោកក៏បានធ្វើការចែកកង់ ជូនសិស្សា នុសិស្ស ប្រគល់អណ្ដូងទឹក អំពូលសូឡា គម្ពីរអាល់គួរអាន និងចុះហត្ថលេខាលើសៀវភៅក្រាំងមាសផងដែរ៕SRP