ខេត្តបាត់ដំបង៖អភិបាលខេត្តសុខ លូ បានមានប្រសាសន៍ថា រដ្ឋបាលខេត្តបាត់ដំបងនឹងចូលរួមសហការ ក្នុងការផ្ដល់ជាព័ត៌មានផ្សេងៗទាក់ទងទៅនឹងសក្ដានុពល របស់ខេត្ត ផែនការវិនិយោគរបស់ខេត្ត និងកិច្ចការមួយចំនួនទៀតជាមួយសមាគមសហគ្រិន វ័យក្មេងកម្ពុជា ក្នុងការតាក់តែងសៀវភៅ មគ្គុទេសក៏វិនិយោគនេះមកចេញជាសមិទ្ធិផលមួយ ដើម្បីឲ្យវិនិយោគិនអាចយកទៅអាន និងយល់ច្បាស់អំពីសក្ដានុពលរបស់ខេត្ត មុននឹងធ្វើការវិនិយោគក្នុងខេត្តបាត់ដំបង ដើម្បីជំរុញឲ្យមានការទាក់ទាញដល់វិនិយោគិនជាតិ អន្តរជាតិដែលមានបំណងចង់សិក្សាអំពីភូមិសាស្រ្ដខេត្តបាត់ដំបង និងដើម្បីងាយស្រួលដល់វិនិយោគិនមុន នឹងធ្វើការវិនិយោគ ក្នុងខេត្តឲ្យត្រូវគោលដៅ និងតម្រូវការរបស់ប្រជាពលរដ្ឋ។
លោកសុខ លូ មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំ ពិភាក្សា ពិនិត្យនិងសម្រេចលើទិន្នន័យដែលមាននៅក្នុងសៀវភៅមគ្គុទេសវិនិយោគ សម្រាប់ខេត្តបាត់ដំបង រវាងសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងរដ្ឋបាលខេត្តបាត់ដំបង នៅព្រឹកមិញនេះ៕SRP