លោកសុខ លូ និងភរិយា នាំយកអំណោយ កាកបាទក្រហម ចែកជូនពលរដ្ឋ ចំនួន២៥៤គ្រួសារ នៅក្នុងស្រុកថ្មគោល

0

ខេត្តបាត់ដំបង៖លោកសុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងភរិយាបានអញ្ជើញចែកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចំនួន២៥៤ គ្រួសារ នៅក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង។

ពីធីចែកអំណោយមនុស្សធម៌នេះ ធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ទី២៨ ខែមករា ឆ្នាំ២០២២ នេះដោយមានការចូលរួម ពីសមាជិកគណៈកម្មាធិការសាខាខេត្ត ប្រធានមន្ទីរ អង្គភាព និងសប្បុរសជន ព្រមទាំង អាជ្ញាធរ សមត្ថកិច្ច ស្រុក ឃុំ ផងដែរ។

អំណោយដែលបានចែកជូនរួមមាន ក្នុងមួយគ្រួសារទទួលបាន៖១.អង្ករ ១ការ៉ុង ២.មី ១ កេស ៣.ត្រីខ ១ យួរ ៤.ទឹកបរិសុទ្ធវីឃែរ១ កេស ៥.ទឹកត្រី ១ យួរ ៦.ទឹកស៊ីអុីវ ១ យួរ
៧.ជេលលាងដៃ ១ដប៕SRP