សៀវភៅមានចំណងជើងថា «គូព្រេងមិនព្រាត់» បោះពុម្ពជា៣ភាសា ត្រូវបានដាក់លក់ សម្រាប់សាងសង់ផ្ទះ ជូនអតីតយុទ្ធជន

0

ភ្នំពេញ៖សៀវភៅដែលមានចំណងជើងថា «គូព្រេងមិនព្រាត់» ហើយបានបោះពុម្ពជា៣ភាសា ត្រូវបានដាក់លក់ក្នុងមួយច្បាប់តម្លៃ៥ដុល្លារ។

សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២២ នេះ បានសរសេរសារនិងបង្ហោះនូវសៀវភៅ ដែលសម្ដេចបានអះអាងថានិពន្ធដោយសម្ដេចផ្ទាល់។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា៖ កន្លងមកខ្ញុំបានសរសេរសៀវភៅមួយ មានចំណងជើងថា «គូព្រេងមិនព្រាត់» ដែលបានបោះពុម្ពជា៣ភាសាមានខ្មែរអង់គ្លេសនិងចិន។ សម្រាប់ការបោះពុម្ព ជាភាសាចិនគឺរ៉ាប់រងដោយសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជាទាំងការបកប្រែទាំងការបោះពុម្ព។

សម្ដេចបានបន្តថា ជាការគួរឱ្យភ្ញាក់ផ្អើលនិងសូមកោតសរសើរដែលសៀវភៅ ភាសាចិន ត្រូវបានដាក់លក់បាន១៥០០ច្បាប់ ក្នុងរយៈពេលដ៏ខ្លីដែលបានចំណូល7,500ដុល្លារដែលក្នុងមួយច្បាប់តម្លៃ5ដុល្លារ។

ក្នុងសំណេររបស់សម្ដេចហ៊ុនសែន ក៏បានសូមអរគុណលោកពុង ខៀវសែនិងសមាគម ដែលបានជួយចាត់ចែងលើការងារនេះ ហើយខ្ញុំនឹងប្រើថវិកានេះសម្រាប់សាងសង់ផ្ទះជូនអតីតយុទ្ធជន៕SRP