លោ​ក ជាម ច័ន្ទសោភ័៖ សមាគន៍នារីខេត្តត្បូងឃ្មុំ បានបំពេញការងារយ៉ាងល្អ តាមរយ:បញ្ជ្រាបយេនឌ័រ

0

ខេត្ត​ត្បូងឃ្មុំ​៖លោ​ក ជាម ច័ន្ទសោភ័ណ​ អភិបាលខេត្ត​ត្បូងឃ្មុំ​ បានថ្លែងថា​ ​សមាគន៍នារីខេត្តត្បូងឃ្មុំ ពិតជាបានបំពេញនូវការងារបានយ៉ាងល្អ តាមរយ:ការងារបញ្ជ្រាបយេនឌ័រតាមវិស័យ និងការតាក់តែងគោលនយោបាយ, ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី, កិច្ចការពារផ្លូវច្បាប់ដល់ស្រ្តីនិងក្មេងស្រី ភាពជាអ្នកដឹកនាំរបស់ស្រ្តី ក្នុងវិស័យសាធារណៈ និងនយោបាយ, ការងារអប់រំ ផ្សព្វផ្សាយ និងបង្កើនការយល់ដឹងជាសាធារណៈ, ការអភិវឌ្ឍធនធានមនុស្ស និងប្រសិទ្ធភាពស្ថាប័ន និងកិច្ចសហការជាមួយអង្គការជាតិ និង អន្តរជាតិ និងជាមួយដៃគូពាក់ព័ន្ធ សំដៅលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីនិងក្មេងស្រី ក៏ដូចជា ការទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជួយជនរងគ្រោះឱ្យទទួលបានភាពយុត្តិធម៌។

ក្នុងពិធីបូកសរុបលទ្ធផលការងាររបស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៏ និងក្រុមចលនាស្រ្តីខេត្តត្បូងឃ្មុំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ នៅថ្ងៃទី២៥ ខែមករា ម្សិលមិញ លោក ជាម ច័ន្ទសោភ័ណ​ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍន៏ខេត្តត្បូងឃ្មុំ ដោយមានមន្ទីរកិច្ចការនារីខេត្តត្បូងឃ្មុំ ជាសេនាធិកា ក្រោមការដឹកនាំរបស់ លោកស្រី​ ម៉េង វ៉ាន់ដានីន ជាប្រធានកិត្តិយសសាខា និង លោកស្រី​ នី ចាន់ធីតា ជាប្រធានប្រតិបត្តិសាខា ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សាខាសមាគម ដែលបានខិតខំបំពេញភារកិច្ច របស់សមាគម ក៏ដូចរាជរដ្ឋាភិបាល៕SRP