ខេត្តបាត់ដំបង៖ករណីលោក លី ឌីនូរី ឋានន្តរ សក្តិ វរៈមន្ត្រី ថ្នាក់លេខ ២ នៃក្របខ័ណ្ឌមន្ត្រីរដ្ឋ បាលជាន់ខ្ពស់ក្រសួង មហាផ្ទៃ តួនាទីបច្ចុប្បន្ន មន្ត្រីសាលាខេត្តបាត់ ដំបង បានដាក់ពាក្យស្នើសុំលាឈប់ពីការងារ ដោយសារតែពុំពេញចិត្តនឹងការបង្កើតបក្ខពួកក្នុងសាលាខេត្តបាត់ដំបង។
សូមបញ្ជាក់ថា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ មន្ត្រីជាន់ខ្ពស់ម្នាក់បំរើការងារនៅក្នុងសាលាខេត្តបាត់ដំបង គឺ
លោក លី ឌីនូរី ឋានន្តរ សក្តិ វរៈមន្ត្រី ថ្នាក់លេខ ២ នៃក្របខ័ណ្ឌមន្ត្រីរដ្ឋ បាលជាន់ខ្ពស់ក្រសួង មហាផ្ទៃ តួនាទីបច្ចុប្បន្ន មន្ត្រីសាលាខេត្តបាត់ ដំបង បានដាក់ពាក្យស្នើសុំលាឈប់ពីការងារ ដោយសារតែពុំពេញចិត្តនឹងការបង្កើតបក្ខពួកក្នុងសាលាខេត្តបាត់ដំបង។ នេះបើយោង តាមពាក្យស្នើសុំលា ឈប់ពីការងារ ដែល លោក លី ឌីនូរី គោរពជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២២។
បើតាមខ្លឹមសារក្នុងលិខិត លោក លី ឌីនូរី បានរៀបរាប់ថា លោកបានបំពេញ ភារកិច្ចជាមន្ត្រីរាជការក្របខ័ណ្ឌក្រសួងមហា ផ្ទៃចាប់តាំងពីឆ្នាំ ២០០៧ រហូតបច្ចុប្បន្នជាមន្ត្រីសាលាខេត្តបាត់ ដំបង។ ដោយសារលោកពុំពេញចិត្តនឹងការបង្កើតបក្ខពួកក្នុងសាលាខេត្តបាត់ដំបង លោកសូមគោរពស្នើសុំលាឈប់ពីក្របខណ្ឌមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃចាប់ពីពេលនេះតទៅ ។ សូមបញ្ជាក់ថា:
ការសម្រេចលាឈប់នៅពេលនេះគឺធ្វើឡើងស្របគ្នា បន្ទាប់ពីសាលាខេត្តបាត់ដំបង កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ បានចេញលិខិតអញ្ជើញលើកទី១ ដល់លោក លី ឌីនូរី មន្ត្រីការិយាល័យគ្រប់គ្រងបុគ្គលិកនៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តបាត់ដំបង ដើម្បីចូលមកបំពេញ ការងារនៃការិយាល័យគ្រប់គ្រងបុគ្គលិក ក្រោយពីអវត្តមានគ្មានច្បាប់អនុញ្ញាតជាប់ៗគ្នារយៈពេល២សប្ដាហ៍កន្លងមក។
ជុំវិញលិខិតអញ្ជើញលើកទី១ នេះ ត្រូវបាន លោក លី ឌីនូរី ឆ្លើយតបវិញភ្លាមៗតាមបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា៖ ថ្ងៃនេះបានទទួលលិខិតអញ្ជើញលើកទី១ របស់រដ្ឋបាលខេត្តបាត់ដំបង។ ខ្ញុំមិនបដិសេដទេ ប៉ុន្តែមានសំណួរខ្លះៗ ។
១-តើរយ:កាលកន្លង មកក្រុមអស់លោកធ្វើ ទុក្ខបុកម្នេញខ្ញុំ វាមិនទាន់គ្រប់គ្រាន់មែនទេ?២-នៅពេលដែលខ្ញុំចូលបំពេញការងារ តើធានាទេ មានការងារធ្វើសំរាប់ខ្ញុំដូចមន្រ្តីធម្មតា ? ឬត្រឹមតែចង់អោយខ្ញុំមកអង្គុយអានកាសែតដូចរយៈកាលមុន ? តើខ្ញុំមានកំហុសអ្វី ? ប្រសិន បើមកអង្គុយត្រឹមអានកាសែត ខ្ញុំមិនមកល្អជាង សុខចិត្តសុំលា ឈប់ទៅធ្វើការងារឯកជនវិញ។ ៣- បក្សពួកនិយមខ្លាំងពេកនាំអោយអន្តរាយដល់ស្ថាប័នរដ្ឋ។ នេះប្រហែលមកពីខ្ញុំមិនមែននៅក្នុងក្រុមគេទេដឹង? កន្លែងដែលមានបក្សពួកពេក ខ្ញុំមិនធ្វើការជាមួយទេ សូមជ្រាប ។
ទាក់ទិននឹងការចោទ ប្រកាន់របស់លោក លី ឌីនូរី ខាងលើនេះ សៀមរាបប៉ុស្តិ៍ មិនអាចស្វែងរកការសុំបំភ្លឺពី មន្ត្រីអ្នកនាំពាក្យ សាលាខេត្តបាត់ដំបង បាននៅឡើយទេ នៅព្រឹកនេះ។ ប៉ុន្តែ
លោក សុខ លូ អភិបាលខេត្តបាត់ដំបងបានប្រាប់សៀមរាបប៉ុស្តិ៍ថា «ខ្ញុំអត់ដែលស្គាល់គាត់ផង។ អត់ដឹងមានរឿងអីដែរ។ តែឮខាងបុគ្គលិកសាលាខេត្តថាគាត់មិនដែលមកធ្វើការ។ ពេលគេពង្រឹងវិន័យការងារ គាត់បែរជាមានប្រតិកម្ម….៕SRP