លោក ហ៊ុន ម៉ានី៖ ស្ទើរតែត្រូវ​បាន​គេ​ប្លន់​ នៅ​កណ្តាល​ល្ខោន​ អូប៉េរ៉ា​ទីក្រុង​ប៉ារីស ដូច​ជា​ថ្ងៃ​មុន​

ភ្នំពេញ៖លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានសរសេរសំណេរមួយនៅលើទំព័រហ្វេសប៊ុករបស់លោក ជាភាសាអង់គ្លេស។ ខាងក្រោមនេះបកប្រែមកជាភាសាខ្មែរ។

លោក ហ៊ុន ម៉ានី សរសេរថា៖ ស្ទើរតែត្រូវ​បាន​គេ​ប្លន់​នៅ​កណ្តាល​ល្ខោន​អូប៉េរ៉ា​ទីក្រុង​ប៉ារីស ដូច​ជា​ថ្ងៃ​មមុន ចោប្លន់បានមកពីខាងក្រោយធ្វើឱ្យយើងមានការភ្ញាក់ផ្អើល វាមកធ្វើជារួសរាយជាមួយយើងហើយថែមទាំងអង្អែលកូនស្រីខ្ញុំទៀតផង។ ភ្លាមៗនោះគាត់ចាប់ផ្តើមនិយាយអំពីរឿងបាល់ទាត់បណ្ដើរ ពួកចោរបាន​កាន់​ដៃ​គ្នា​ជាមួយ​មិត្ត​ម្នាក់​របស់​ខ្ញុំម្នាក់បណ្ដើរធ្វើកាយវិការ​បាល់ទាត់​បណ្ដើរ។

ស្រប​ពេល​នោះ​ដែរ ចោរក៏បានលូក​ចូល​ហោប៉ៅ​មិត្ត​ភក្តិ​ខ្ញុំ​និងទាញឆក់មួយទំហឹងហើយ​ក៏រត់​ទៅ​ក្រោយ​កន្លែង​រថយន្ត​ដែលគ្នាវានៅចាំជាស្រេចហើយវាស្រែកថា “vas-y vas-y” បណ្តើររត់បណ្ដើរ ហើយលោតចូលទៅកៅអីខាងមុខរថយន្តតូយ៉ូតា ពណ៌ស (ខ្លី) ហើយនៅពេលពួកវាក៏បានបើករថយន្តចេញទៅចេញទៅបាត់។

ខ្ញុំបានមើលឃើញថា ចង្កៀងមុខរថយន្តមិនបើក ទើបមិនមានភ្លើងក្រោយដែលអាចមើលឃើញស្លាក​លេខ។

អ្វីដែលយើងអាចធ្វើបានគឺឆ្ងល់ថាមានអ្វីកើតឡើង។ ពួកយើងទាំងបីនាក់ពេញវ័យនិយាយលេងសើច ព្យាយាមបំបែរអារម្មណ៍កូនស្រីពៅរបស់ខ្ញុំអាយុ 9 ឆ្នាំ និងបងប្អូនជីដូនមួយអាយុ 12 ឆ្នាំរបស់នាងអំពីរឿងដ៏គួរឱ្យភ័យខ្លាចបំផុតនៃជីវិតរបស់យើង ហេតុការណ៍នេះវា​អាច​នឹងកើត​ឡើង​ចំពោះ​អ្នក​ណា​ម្នាក់នៅថ្ងៃក្រោយមិនខាន ហើយខ្ញុំ​គ្រាន់​តែ​រីក​រាយ​ដែល​ពួកយើង ជា​ពិសេស​កូន​ៗ​របស់​ពួកយើង​មានសុខ​សុវត្ថិភាព៕