លោកហ៊ុន ម៉ានិត អញ្ជើញក្រុងពាលី បើកការដ្ឋានកសាង អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកចំការលើ

ខេត្តកំពង់ចាម៖អគារទីស្នាក់ការគណបក្សប្រជាជនស្រុក ចំការលើ ខេត្តកំពង់ចាម ត្រូវបានធ្វើពិធីក្រុងពាលី បួងសួងសុំម្ចាស់ទឹកម្ចាស់ដី បើកការដ្ឋានកសាង។

ពិធីធ្វើឡើងនៅព្រឹកមិញនេះ ក្រោមវត្តមានលោកហ៊ុន ម៉ានិត សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុក ចំការលើ ដោយមានការចូលរួមពី លោកអ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម លោក ខ្លូត ផន អនុប្រធានគណបក្សខេត្ត ព្រមទាំងប្រធាន អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំ ទូទាំងស្រុកចំការលើ យុវជនជនបង្គោលថ្នាក់កណ្ដាលចុះជួយស្រុក ឃុំ ,មន្ត្រីគណបក្សខេត្តចុះជួយស្រុក-ឃុំ រួមនឹងមន្ត្រីគណបក្សថ្នាក់មូលដ្ឋានជាច្រើនរូបទៀត។

គួរបញ្ជាក់ថា អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកចំការលើ ដែលប្រារព្វពិធីក្រុងពាលី បើកការដ្ឋានកសាងនាពេលនេះគឺមាន ចំនួន ០២ អគារ -អគារទី១ ជាសាលប្រជុំ មានកំពស់១ជាន់ ទំហំ ២១,៥ម×៣៦ម
-អគារទី២ មានកំពស់៣ជាន់ ទំហំ១២,៥ម×២៧ម៕SRP