ភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្តេចក្រឡាហោម ស ខេង បានសម្រេចដកហូតមុខតំណែងលោក ហួត សីហា ពីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ នៃអធិការដ្ឋាននគរបាលស្រុកគៀនស្វាយ ចំណុះស្នងការដ្ឋននគរបាលខេត្តកណ្តាល ។ ក្រៅពីដកតំណែងពីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ លោកហួត សីហា ក៏ត្រូវបានបន្ថយឋានន្តរស័ក្តិពីវរសេនីយ៍ត្រីអោយមកត្រឹមអនុសេនីយ៍ឯក ផងដែរ។
សូមជម្រាបថាការដកតំណែងនេះ គគឺករណីចាប់យុវជន៣នាក់ ពាក់ព័ន្ធគ្រឿងញៀន ដោយជំរិតទារប្រាក់ពីយុវជនទាំង៣នាក់នោះ ចំនួន ៣៥០០ដុល្លារ ជាថ្នូរនឹងការដោះលែង៕SRP

