អភិបាលខេត្តកំពង់ចាម​ ចុះពិនិត្យគម្រោងជួសជុលផ្លូវក្រាលកៅស៊ូ​ ប្រវែងជិត៧០០ម៉ែត្រ​ ក្នុងសង្កាត់បឹងកុក​

0

ខេត្តកំពង់ចាម​៖អភិបាលខេត្តកំពង់ចាម​ លោក​ អ៊ុន ចាន់ដា នៅព្រឹកមិញនេះបានចុះពិនិត្យការដ្ឋានអ៊ុតផ្លូវ​កៅស៊ូ​ បេទីម ចំនួន​២ខ្សែ ប្រវែងជិត៧០០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម​។

ឆ្លៀត​​​ក្នុង​ឱកាស​ចុះ​ពិនិត្យ​គម្រោង​​​ស្ថាបនា​ផ្លូវ​ខាង​លើនេះ​ដែរ លោក​ អ៊ុន​ ចាន់ដា​​ ក៏បាន​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ​ បងប្អូន​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​តាម​បណ្តោយដង​ផ្លូវ​ខាងលេី​ ខណៈ​ពួកគាត់​មាន​ការ​ត្រេកអរ​សាទរ​​ជា​ខ្លាំងចំពោះសមិទ្ធផលថ្មី​នេះ​គឺជា​ការ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ការ​​ធ្វើដំណើរ​ ​របស់​បងប្អូន​​ប្រជាពលរដ្ឋ​ ​ក៏ដូចជា​អ្នក​រស់នៅ​ក្នុងតំបន់​នោះ​ផងដែរ​។ ​

គួរ​បញ្ជាក់​ថា​ គម្រោងជួសជុលផ្លូវកៅស៊ូ ប្រភេទ​AC ប្រវែង ៦៥២ម៉ែត្រ ទទឹង​៧.៥​ ម៉ែត្រ លើកំណាត់ផ្លូវលេខ៤៩ចាប់ពី កែងផ្លូវត្រសក់ផ្អែម​ រហូតដល់ផ្លូវភ្លោះមុនីវង្ស(ក្រោយសាលាបឋមសិក្សាឧត្តរ)​ ស្ថិតក្នុងសង្កាត់ កំពង់ចាម​ ក្រុងកំពង់ចាម សរុប​តម្លៃ​ ​៧០៤​លានរៀល​ ដែលជាប្រភពថវិការបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលខេត្តកំពង់ចាម សម្រាប់​ឆ្នាំ២០២២​៕SRP