រថយន្តដឹកដី បុកនារីជិះកង់នៅក្បែរភ្នំក្រោម បណ្ដាលឲ្យស្លាប់ នៅកន្លែងកើតហេតុ

0

ខេត្តសៀមរាប៖នារីម្នាក់ខណៈកំពុងតែជិះកង់ត្រូវបានរថយន្តដឹកដីបុកចំពេញទំហឹងបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍បានកើតឡើងម៉ោង០៩និង៣០ ថ្ងៃទី៦ ខែមករា ឆ្នាំ២០២២នៅត្រង់ចំណុចផ្លូវបំបែកជាបួន ទល់មុខផ្លូវឡើងភ្នំខាងកើត ស្ថិតនៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប។

របាយការណ៍របស់សមត្ថកិច្ចបានបង្ហាញថា
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ រវាង រថយន្តដឹកដី ម៉ាកNISSAN ពណ៌សលាយខៀវ ពាក់ស្លាកលេខសៀមរាប 3A-1480 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណនិងអ្នកជិះកង់ឈ្មោះ វិត ស្រីនិច ភេទស្រីអាយុ១៨ឆ្នាំមានអាស័យដ្ឋាននៅភូមិទី០១ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប(បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ)និង ខូចខាតកង់១គ្រឿង។
មូលហេតុបណ្តាលមកពីរថយន្តបើកបរខ្វះការប្រុងប្រយ័ត្ន។បច្ចុប្បន្នអ្នកបើកបរ និង រថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅការិយាល័យជំនាញដើម្បីអនុវត្តន៍តាមនីតិវិធី៕SRP