ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចអាវុធហត្ថខេត្តសៀមរាប ចាប់ខ្លួនករណីរំលោភក្មួយ។ មន្ត្រីអាវុធហត្ថខេត្តសៀមរាប បានថ្លែងប្រាប់សៀមរាបប៉ុស្ដិ៍ថា ការឃាត់ខ្លួនធ្វើឡើងនៅរសៀលថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១ ដោយការិយាល័យប្រឆាំងការជួញដូរមនុស្ស ក្រោយបានទទួលបណ្តឹងពីជនរងគ្រោះ។
មន្ត្រីអាវុធហត្ថបន្តថាករណីរំលោភសេពសន្ថវៈលើអនីតិជន កើតឡើងនៅវេលាម៉ោង១៧និង៤៥នាទី នៅទី៣០ ខែ ធ្នូ ឆ្នាំ ២០២១ នៅសង្កាត់ស្លក្រាម ក្រុងសៀមរាប។
តាមការស្តាប់ចម្លើយរបស់ជនរងគ្រោះឈ្មោះក.ល.ដ ភេទស្រីអាយុ១២ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ខ្លួនត្រូវបានឪពុកមា (សឿន លាងហ៊ួរ) ចាប់រំលោភសេពសន្ថវៈបានសម្រេចបចំនួន០៣ដង។ ជាមួយគ្នានេះដែរតាមចម្លើយសារភាពរបស់ជនសង្ស័យ ឈ្មោះសឿន លាងហ៊ួរ ភេទប្រុសអាយុ៤០ឆ្នាំ រស់នៅភូមិឃុំកើតហេតុបានឆ្លើយថា ខ្លួនពិតជាបានរួមភេទជាមួយជនរងគ្រោះឈ្មោះក.ល.ដ អាយុ១២ឆ្នាំ ពិតប្រាកដមែន។បច្ចុប្បន្នត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕SRP

