អាជ្ញាធរខេត្តសៀមរាប៖ ការដាំព្រៃលិចទឹកឡើងវិញនេះ គឺដើម្បីកាត់បន្ថយនូវ បាត់បង់រិចរឹលព្រៃឈើ

0

ខេត្តសៀមរាប៖លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារទី៥ ទទួលបន្ទុកស្រុកពួក បានថ្លែងថា ការដាំស្តារព្រៃលិចទឹកឡើងវិញនេះ គឺធ្វើឡើងដើម្បីកាត់បន្ថយនូវការបាត់បង់និងរិចរឹលព្រៃឈើ លើតំបន់នេះដែលមានសភាពរិចរឹល ឬក៏បាត់បង់ព្រៃនាពេលកន្លងមក។

លោក ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ជាពិសេសអាជ្ញាធរមូលដ្ឋាន ឃុំ ស្រុក អោយជួយថែរក្សារ ការដាំស្តាកូនឈើប្រភេទព្រៃឈើលិចទឹកនេះ អោយលូតលាស់បានល្អ សម្រាប់
ជាប្រយោជន៍រួមទៅអនាគត។ ម្យ៉ាងទៀត ការដាំកូនឈើទាំងនេះមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ជីវៈចម្រុះ និងត្រីដែលត្រូវការនូវជំរកសម្រាប់ពងកូន។ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សា ការពារ ដើម្បីទុកជាប្រយោជន៍ រួមសម្រាប់កូនចៅជំនាន់ក្រោយ។SRP

លោក មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញ ដឹកនាំមន្ត្រីដាំកូនឈើចំនួន២ពាន់ដើម ដែលជាប្រភេទព្រៃឈើលិចទឹក ដើម្បីស្តារឡើងវិញ លើផ្ទៃដី២ហិតា ក្នុងតំបន់៣ នៃភាគខាងជើងបឹងទន្លេសាប នៅដែនសហគមន៍សសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប នៅថ្ងៃទី២៧ ខែធ្នូ ម្សិលមិញ៕SRP