ខេត្តសៀមរាប៖ប្រជាពលរដ្ឋរស់នៅក្នុងភូមិខ្នារ ឃុំខ្នារសណ្តាយស្រុកបន្ទាយស្រី ខេត្តសៀមរាប ទទួលបានផ្លូវបេតុងមួយខ្សែ។
សូមជម្រាបថានៅថ្ងៃសុក្រ ទី២៤ ខែធ្នូ ម្សិលមិញ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី អញ្ជើញចូលរួមក្នុងពិធីបិទការដ្ឋានផ្លូវបេតុងមួយខ្សែ នៅក្នុងភូមិខ្នារ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ផ្លូវបេតុងនេះ គឺជាគម្រោងមូលនិធិ ឃុំខ្នារសណ្តាយឆ្នាំ២០២១ ប្រវែង ៥១០ម៉ែត្រ ទទឹង ៤ម៉ែត្រ ចំណាយថវិកាមូលនិធិឃុំចំនួន ២១៦,៣៩០,៤០០រៀល និងទុនចូលរួមចំនួន ២០០,០០០រៀល សរុបចំនួន ២១៦,៥០៩,៤០០រៀល។
ឆ្លៀតក្នុងឱកាសនេះផងដែរ អាជ្ញាធរស្រុកបន្ទាយស្រី សូមថ្លែងអំណរគុណចំពោះ លោក ឌួង អ៊ា ដែលបានឧបត្ថម្ភជាថវិកា ចំនួន៤លានរៀល ជូនដល់រដ្ឋបាលស្រុកសម្រាប់គាំទ្រទៅលើយុទ្ធនាការ “ផ្ទះ១ អំពូល១” ដើម្បីប្រើប្រាស់ដាក់ជាអំពូលជូនប្រជាពលរដ្ឋដែលរស់នៅជាប់ដងផ្លូវថ្មីនេះផងដែរ៕SRP

