ខេត្តសៀមរាប៖បុរសជាតៃកុងបានរងរបួស ខណៈបើករថយន្តទៅបុក បុកដើមប្រេងខ្យល់។
ហេតុការណ៍បានកើតឡើង នៅថ្ងៃទី៩ខែធ្នូ ឆ្នាំ ២០២១ វេលាម៉ោង០៦ នៅចំណុចចន្លោះគីឡូម៉ែត្រលេខ២៧៨.២៧៩ ផ្លូវជាតិលេខ ៦ ភូមិជីគាក ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះគឺបង្កឡើងដោយខ្លួនឯង រថយន្ត ម៉ាកHYUNDAI ពណ៌ខៀវ ចាស់ពាក់ផ្លាកលេខ កណ្តាល2B.8809 បើកបរដោយឈ្មោះប៉ូច សុផាត ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិចុង ឃុំពោធិ៍ទី ស្រុកស៊ីធកណ្តាល ខេត្តព្រៃវែង។បើកបររថយន្តក្នុងទិសដៅពី លិចទៅកើត បានជ្រុលចង្កូត ទៅបុកដើមប្រេងខ្យល់ នៅខាងជើងផ្លូវបណ្ដាលឱ្យអ្នកបើកបររថយន្តរងរបួសមធ្យម រថយន្តធ្ងន់។
របាយការណ៍បានបន្ថែមថា មូលហេតុគ្រោះថ្នាក់ចរាចរណ៍ អ្នកបើករថយន្តបើកបរល្បឿនលឿន បើកបរស្ថិតនៅក្នុងភាពងងុយដេក។ វត្ថុតាងត្រូវបានកំលាំងជំនាញបានយកមករក្សាទុកនៅអធិការដ្ឋានគរបាលស្រុកសូទ្រនិគម ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕SRP

